មានកូនឈើចំរុះប្រមានជាង១៥០០ដើម មានដើមឬស្សី រាំងទឹក និងគ្រាប់ត្នោត ដឹកនាំដោយ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត។ ដោយមានការចូលរួមពីមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ និងកងកម្លាំង ទាំង៣ អង្គភាព រួមមាននគរបាល អាវុធហត្ថ និងយោធា ចុះដាំដើមឈើ នៅក្នុងភូមិសាស្រ្តព្រៃលិចទឹកក្នុងដែនជម្រកព្រៃពងកូន នៅប្រុងជំនញបឹងអាកាង៉ាន រវាងព្រំប្រទល់ ឃុំប្រាសាទ និងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២។
សម្រាប់កូនឈឺដែលត្រូវបានយកមកដាំរួមមាន៖
១.ដើមឬស្សី ៣៥០ដើម
២.រាំងទឹក ៤០០ដើម
៣.គ្រាប់ត្នោត៧៥០គ្រាប់។
អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី សូមអរគុណ ចំពោះការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងអស់ អាជ្ញាធរដែនដីគ្រប់ថ្នាក់ យុវជន ដើម្បីរួមចំណែកដាំឈើឡើងវិញការពារធនធានធម្មជាតិ ព្រៃលិចទឹកសាបរបស់យើង តាមអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
នៅក្នុងឱកាសការដាំកូនឈើឡើងវិញនះ ឯកឧត្តម អ៊ុំ រាត្រី
អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការដាំកូនឈើឡើងវិញនៅថ្ងៃនេះ គឺដើម្បីបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការចូលរួមទប់ស្កាត់ការកាប់ទន្ទ្រានខុសច្បាប់ដីតំបន់៣ ដីព្រៃលិចទឹកបឹងទន្លេសាប ហើយយើងមិនមែនដាំតែពេលនេះទេ គឺស្រុក២ ដែលរងការកាប់ទន្រ្ទានខុសច្បាប់ គឺព្រះនេត្រព្រះ ស្រុកមង្គលបូរី នឹងបន្តដាំបន្ថែមទៀត ទាំងក្រុមការងារខេត្តទទួលបន្ទុកស្រុក និងអាជ្ញាស្រុកសាមុី ត្រូវទទួលខុសត្រូវនិងថែទាំបន្ត៕