សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមប្រជុំសភា បោះឆ្នោតជ្រើសតាំង ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំសភា ក្នុងការបោះឆ្នោតជ្រើសតាំងឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារ នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២

តាមរយៈបណ្តាញសង្គមផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយបងប្អូនក្រុមគ្រួសារដែលបានបាត់បង់កូនៗនិងចៅៗជាទីស្រឡាញ់នៅក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ដែលបានបណ្តាលអោយស្លាប់ជាច្រើននាក់ និងមួយចំនួនត្រូវបានជួយសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ និងមួយចំនួនទៀតនៅកំពុងបាត់ខ្លួននៅឡើយ

កម្ពុជាទទួលការសាទរពីសហគមន៍អន្តរជាតិជាថ្មី ជុំវិញការធ្វើជាសហស្ថាបនិកថ្កោលទោសរុស្ស៊ី

ជាថ្មីម្តងទៀត កម្ពុជាបានចេញមុខធ្វើជាសហស្ថាបនិក ក្នុងការបោះឆ្នោតថ្កោលទោសលើប្រទេសរុស្ស៊ី ក្នុងការណ៍ដែលរុស្ស៊ីដណ្តើមយកតំបន់ចំនួនបួនរបស់អ៊ុយក្រែន មកធ្វើជារបស់ខ្លួន។ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃ១២ខែតុលាឆ្នាំ២០២២កម្ពុជាបានចាប់ដៃជាមួយប្រទេសចំនួន១៤២ផ្សេងទៀតគាំទ្រការប្រឆាំងទង្វើរបស់រុស្ស៊ី

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងទិវាទេសចរណ៍ពិភពលោក លើកទី៤២ ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍ “

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងទិវាទេសចរណ៍ពិភពលោក លើកទី៤២ ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍ "

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រឃុំទឹកហូត ស្រុករលាប្អៀរ

នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ​ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រឃុំទឹកហូត ស្រុករលាប្អៀរ ក្រោមការដឹកនាំដោយ ឯកឧត្តម ឧ.ទោ គីម សុផារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ( គ.ជ.គ.ម) និងជាអនុប្រធានក្រុម

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យស្ថានភាពស្រែស្រួវ របស់ប្រជាកសិករ ទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម និងឯកឧត្ដម អ៊ុង សំអាត រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារមន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យស្ថានភាពស្រែស្រួវ របស់ប្រជាកសិករ ទទួលរងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ប្រមាណជិត ៨០០ហ.ត ដើម្បី ត្រៀមស្ដារឡើងវិញ នារដូវទឹកសម្រកចុះទៅវិញ

“កម្ពុជារាយការណ៍ពីវឌ្ឍនភាពនិងសមិទ្ធផលនានារបស់ខ្លួនក្នុងវិស័យសិទ្ធិមនុស្ស នាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស”

“កម្ពុជារាយការណ៍ពីវឌ្ឍនភាពនិងសមិទ្ធផលនានារបស់ខ្លួនក្នុងវិស័យសិទ្ធិមនុស្ស នាកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស”

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ នៅទីក្រុងភ្នំពេញ

លទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន លើកទី២៨ នៅទីក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត ជាម ច័ណ្ឌសោភ័ណ អញ្ជើញចូលរួមអមដំណើរឯកឧត្ដមនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ ចុះសួរសុខទុក្ខ យោធិន និងចែកអាវរងា របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ជាម ច័ណ្ឌសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមអមដំណើរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយុទ្ធពលខេមរភូមិន្ទ បានអញ្ជើញចុះសួរសុខទុក្ខ យោធិន និងចែកអាវរងា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងត្បូងឃ្មុំ