គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកកោះកុង បានរៀបចំពិធីសំណេះសំណាលជាមួយមេក្រុមបក្សឃុំត្រពាំងរូង ,ឃុំតាតៃក្រោម ,ឃុំជ្រោយប្រស់ និងឃុំកោះកាពិ នៃស្រុកកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកោះកុង ,ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះកុង ,ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុក និងឃុំ ,ប្រធាន/អនុប្រធានគណបក្សស្រុក ,សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក ,ប្រធានគណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្ស នៃឃុំទាំង៤ ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកោះកុង។
ថ្ងៃអាទិត្យ ៨ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣














