សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាល​ខេត្ត​ប៉ៃលិន៖ កង​កម្លាំង​ទាំង៣ប្រភេទ​ត្រូវសហការ​គ្នា ​​ការពារ​សន្តិសុខ ក្នុងថ្ងៃ​បើក​យុទ្ធនា​ការ​ឃោសនា​បោះឆ្នោត

នៅ​​ក្នុង​កិច្ច​ប្រជុំ ស្តីពី​ការ​ត្រៀម​រៀប​​ចំ ផែន​ការ ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ សម្រាប់​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកាល​ទី៧ ខាង​មុខ​នេះ លោកជំទាវ បាន ស្រីមុំ អភិបាល​ខេត្ត​ប៉ៃលិន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ ជំរុញ​ដល់​មន្ត្រី សមត្ថកិច្ច​ទាំង​បី​ស្ថាប័ន ត្រូវ​ចេះ​សហការ​គ្នា​ឲ្យ​បាន​ល្អ ក្នុង​ការ​ការពារ​សន្តិសុខ សណ្ដាប់​ធ្នាប់ ក្នុង​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ដំណើរ​ការ​បោះឆ្នោត​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣

លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក

លទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២រវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់នានា និងត្រៀមសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់នានា និងត្រៀមសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខដល់កម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្រ្តី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម

នាព្រឹក ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខដល់កម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្រ្តី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ពិធីចម្រើនព្រះបរិត្ត ចម្រើនសិរីសួស្តីជ័យមង្គល ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស និងប្រជាជន ខេត្តកំពង់ចាម

ពិធីចម្រើនព្រះបរិត្ត ចម្រើនសិរីសួស្តីជ័យមង្គល ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្ស និងប្រជាជន ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត កំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខ្លូត ផន អនុប្រធានប្រការគណបក្សខេត្ត ឯកឧត្តម កៅ សុខអាន អនុប្រធានគណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា គណ:កម្មាធិការគណបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត នៅទីស្នាក់ការគណបក្សខេត្ត ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ”

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ "TVET ផ្ដល់ជំនាញ និងការងារសមរម្យ"

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ជូនសម្តេចក្រឡាហោម ស ខេង

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពី ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតបានចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពី ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតបានចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត

សេចក្តីជូនដំណឹង ស្ដីពីការរៀបចំតាំងពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិមួយ ផលិតផលមួយ ខេត្តកោះកុង ឆ្នាំ២០២៣

សេចក្តីជូនដំណឹង ស្ដីពីការរៀបចំតាំងពិព័រណ៍ទេសចរណ៍ផ្លែឈើ និងផលិតផលភូមិមួយ ផលិតផលមួយ ខេត្តកោះកុង ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គោរពជូន សម្តេចក្រឡាហោម ស ខេង ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ

នាព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គោរពជូន សម្តេចក្រឡាហោម ស ខេង ពីសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលកម្មវិធីប្រព្រឹត្តទៅនៅសាលប្រជុំធំសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ ខេត្តព្រៃវែង