សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន

ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី តាមរយៈប្រព័ន្ធវីឌីអូ ខុនហ្វឺរេន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

«ផ្ទះបរិច្ចាគ» បានទទួលការបរិច្ចាគគ្រឿងឧបភោគ បរិភោគ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងប៉ៃលិន មន្ទីរកិច្ចការនារី និងលោក គួង ហុង ម្ចាស់ហាងគ្រឿងអលង្ការ គួង ហុង

«ផ្ទះបរិច្ចាគ» បានទទួលការបរិច្ចាគគ្រឿងឧបភោគ បរិភោគ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងប៉ៃលិន មន្ទីរកិច្ចការនារី និងលោក គួង ហុង ម្ចាស់ហាងគ្រឿងអលង្ការ គួង ហុង ដើម្បីផ្តល់អោយទុរគតជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតយកទៅដោះស្រាយជីវភាព

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សប្បុរសជន ចូលរួមវប្បធម៌នៃការចែករំលែក ដោយយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ មកដាក់ក្នុងផ្ទះបរិច្ចាគ

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជន មកដាក់ក្នុង ផ្ទះបរិច្ចាគ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវ ដល់បង​ប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការ​ចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគ​នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត

លោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយសារាចរណែនាំ ពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៣

ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១០ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២៣

រដ្ឋបាលខេត្តប៉ៃលិន ច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា ថ្នាក់ដឹកនាំខេត្តនេះ ឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ

អ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថា លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាថ្នាក់ដឹកនាំខេត្តនេះ បានឃុបឃិតគ្នាដកហូតដីរបស់ប្រជាពលរដ្ឋ ដោយគ្មានដីកាដកហូត និងករណីក្លែងឯកសារ

អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ខួបជម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ថ្លៃថ្លាវិសេសវិសាល នៃខួបជម្រើនជន្មាយុគម្រប់ ៧៧ឆ្នាំ ឈានចូល ៧៨ឆ្នាំ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ប្រធានបទ “សំឡេងចម្រុះពណ៌ Invisible Voices”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៦ ប្រធានបទ "សំឡេងចម្រុះពណ៌ Invisible Voices"

អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី អបអរសាទរទិវារទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង”

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី អបអរសាទរទិវារទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង"

លោកជំទាវ មិថុនា ភូថង អនុញ្ញាតឱ្យនាយកកម្មវិធី Save the Children ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងការអនុវត្តគម្រោងថ្មី

លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក ម៉ូត សាណា នាយកកម្មវិធី Save the Children ជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងការអនុវត្តគម្រោងថ្មី នៅក្នុងខេត្តកោះកុង

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកស្អាត (World Cleanup Day) និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣

នាព្រឹក ថ្ងៃព្រហស្បិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាពិភពលោកស្អាត (World Cleanup Day) និងអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ "ទេសចរណ៍ និងការវិនិយោគបៃតង" (Tourism and Green Investment) ដែលប្រព្រឹត្តទៅនៅបរិវេណអាងសោភ័ណត្បូងឃ្មុំ នៅទល់មុខស្នាក់ការគណបក្សខេត្ត ទីរួមខេត្តត្បូងឃ្មុំ