អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សប្បុរសជន ចូលរួមវប្បធម៌នៃការចែករំលែក ដោយយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ មកដាក់ក្នុងផ្ទះបរិច្ចាគ

ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជន មកដាក់ក្នុង ផ្ទះបរិច្ចាគ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវ ដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ ក្នុងផ្ទះបរិច្ចាគនេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត