សុវណ្ណី ឡោ

សុវណ្ណី ឡោ

ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ចូលរួមឧបត្ថម្ភសម្ភារបង្កាមេរោគ កូវីដ-១៩ ដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ បន្តអញ្ជើញទទួលការឧបត្ថម្ភ ជាសំភារៈបង្ការជំងឺកូវីដ-១៩ គ្រឿងឧបភោគបរិភោគ ពី ក្រុមហ៊ុន សិរីមង្គលប្រាឌើរហ៊ូដ ជាម៉ាសចំនួន ១០,០០០ បន្ទះ ទឹកអាល់កុល ១២០ លីត្រ សំបកដបច្រកទឹកអាកុល ១០០ មី ៥០ កេស និងទឹកបរិសុទ្ធ១០០ យួរ ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីជួយឧបត្ថម្ភដល់អ្នកដែលកំពុងធ្វើចត្តាឡីស័ក ក្នុងខេត្តកំពង់ចាម និងជួយលើការងារប្រយុទ្ធប្រឆាំងនឹងការរាលដាលនៃជំងឺដ៏កាចសាហាវ កូវីដ-១៩។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ នាំយកអំណោយកាកបាទក្រហមខេត្ត ចែកជូនជនងាយរងគ្រោះ២១០គ្រួសារ ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ១៩

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញបន្តចុះសួរសុខទុក្ខ នាំយកអំណោយសាខាកាកបាទក្រហមខេត្ត ទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាត ដែលរងឥទ្ធិពលដោយការរីករាលដាលជំងឺកូវីដ១៩ ចំនួន២១០គ្រួសារ នៅចំនួន០៤ទីតាំងផ្សេងគ្នា ក្នុងភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ ខេត្តកំពង់ចាម​ បន្ត​ទទួល​​ថវិកា​ និង​សំភារៈ​ពី​សប្បុរសជន​

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ និង​ឯកឧត្តម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ រួមនឹង​អភិបាល​រង​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​២២​ ខែមិនា​ ឆ្នាំ​២០២១​នេះ​ បាន​បន្ត​ទទួល​អំណោយ​ពី​សប្បុរសជន​នានា​ ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ខណៈ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​រួមគ្នា​ ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ។

ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​នៅ​សហរដ្ឋអាមេរិក​ហើយ​ ​ក្រោយ​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន

ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ហើយ​ ​កាលពី​ថ្ងៃសៅរ៍​ចុង​ស​ប្ដាហ៍​កន្លងទៅ​នេះ​ (​ម៉ោង​ក្នុង​តំបន់​) ​ក្រោយ​រូបគេ​ត្រូវ​បាន​ម៉ាឡេស៊ី​ធ្វើ​បត្យាប័ន​ ​។

អភិបាលខេត្តតាកែវ ប្រគល់សម្ភារៈសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញប្រគល់សម្ភារៈសម្រាប់ការងារប្រយុទ្ធប្រឆាំង និងការពារជំងឺកូវីដ-១៩ ដល់ មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិទាំង៦ នៅបរិវេណរដ្ឋបាលខេត្តតាកែវ។

វៀតណាម​ផ្តល់​កាដូរអគារ​រដ្ឋសភា​ថ្មី​ ​ជូន​​ឡាវ​ ​តម្លៃ​១​១​១​លាន​ដុល្លារ​អាមេរិក​

ក្រសួង​សំណង់​ប្រទេស​វៀតណាម​បាន​ប្រគល់​អគារ​រដ្ឋសភា​ថ្មី​ ​ជូន​ប្រទេស​ឡាវ​ជា​ផ្លូវការ​ ​កាលពី​ចុង​ស​ប្តាហ៍​កន្លងទៅ​។​ ​សាងសង់​ក្នុង​តម្លៃ​១​១​១​លាន​ដុល្លារ​អាមេរិក​ ​អគារ​នេះ​នឹង​បំរើ​ដល់​កិច្ចការ​ងារ​របស់​សភា​ផង​ ​និង​ថែមទាំង​ជា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វប្បធម៌​ផង​ ​នេះ​បើ​តា​មទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ ​v​n​express​ ​ចេញផ្សាយ​ ​កាលពី​ថ្ងៃ​ទី​២​១​ ​មីនា​ ​ម្សិលមិញ​។​

អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងផ្តល់ស្បៀងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស កំពុងធ្វើចត្តាឡីស័កតាមផ្ទះ

បន្ទាប់ពីមានប្រជាពលរដ្ឋមួយចំនួន ស្នាក់នៅក្នុងខេត្តប៉ៃលិន ដោយមកពីតាមបណ្តាខេត្តនានា ដូចជាខេត្តកណ្តាល ពោធិ៍សាត់ និង រាជធានីភ្នំពេញជាដើម ខណ:ពេលដែលខេត្តមួយចំនួនកំពុងតែមានករណីផ្ទុះឡើង នៃជម្ងឺកូវីដ-១៩ គួរឱ្យព្រួយបារម្ភ ចំពោះសុវត្ថិភាព ។ ទើបអាជ្ញាធរខេត្តប៉ៃលិន បានណែនាំឱ្យពួកគាត់ ធ្វើចត្តាឡីស័កក្នុងផ្ទះមួយរយ:ពេលសិន (១៤ថ្ងៃ) នៅដាច់ដោយឡែកពីក្រុមគ្រួសារ ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ដោយពេលកំពុងធ្វើចត្តាឡីស័ក មិនអាចចេញទៅប្រកបមុខរបរបាន លោកជំទាវអភិបាលខេត្ត បានដឹកនាំក្រុមការងារ ចុះទៅសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនពួកគាត់ ។

ថ្នាក់ដឹកនាំខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន

ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋចំនួន ៣៤គ្រួសារ ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាននៅក្នុងខេត្ត បន្ទាប់ពីពួកគាត់ទើបវិលត្រលប់មកពីបណ្តាខេត្តផ្សេងៗ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាមួយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា។

អភិបាលខេត្តសៀមរាប សុំការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការបិទសង្កាត់គោកចក

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សុំការយោគយល់អាធ្យាស្រ័យពីប្រជាពលរដ្ឋ ចំពោះការបិទ សង្កាត់គោកចក និងទីតាំងមួយចំនួនទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្រោយពីអ្នកជំងឺម្នាក់ជាប់ពាក់ ព័ន្ធនឹងទីតាំងទាំងនេះ។

ក្រសួងធម្មការ ស្នើតុលាការ ខេត្តកណ្ដាល ចាត់វិធានការ តាមផ្លូវច្បាប់ចំពោះ ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ

ក្រសួងធម្មការ និងសាសនា បានស្នើព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលឈ្មោះ ផែង វណ្ណៈ ពីបទប្រមាថព្រះសង្ឃ តាមមាត្រា៥១៦ បទញុះញង់ឱ្យមានការរើសអើង តាមមាត្រា ៤៩៦ និងបទគម្រាមកំហែងថា នឹងសម្លាប់ តាមមាត្រា ២៧៣ តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។