ខេត្ដកំពង់ចាម៖ ឯកឧត្ដមអ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ដកំពង់ចាមបាលផ្ញេីលិខិតជួនពរ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណេីតគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំ។
ក្នុងឱកាសថ្ងៃខួបកំណេីតដ៏ឧត្ដុងឧត្ដមគម្រប់៧០ឆ្នាំឈានចូល៧១ឆ្នាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីដ៏គោរពខ្ពង់ខ្ពស់ ក្នងនាមក្រុមប្រឹក្សា គណ:អភិបាលខេត្ដ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ដកំពង់ចាមទាំងមូល និងក្នុងនាមខ្ញុំបាទផ្ទាល់ សូមប្រសិទ្ធពរបវមហាប្រសេីរជួនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនិងឈានចូលមកដល់នៅថ្ងៃទី០៤ខែមេសាឆ្នាំ២០២១ខាងមុខនេះ សូមប្រកមដោយសុខភាពបរិបូណ៍ វន្ឍភាពនិងភាពសម្បូររុងរឿងជានិរន្ដរ៍តរៀងទៅ។
ខ្ញុំសូមអនុញ្ញាតសម្ដែងនូវមោនភាពនិងការគោរពកោតសរសេីរបំផុតចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ដែលបានរួមចំណែកតស៊ួរំដោះប្រទេសជាតិស្វះស្វែងរកសន្ដិភាពជួនមាតុភូមិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួមបបង្រួមជាតិមានសន្ដិភាពស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលេីគ្រប់វិស័យជួនសង្គមជាតិគ្រប់កាល:ទេស:ទាំងក្នុងប្រទេសនិងលេីឆាកអន្ដជាតិបម្រើឲ្យឧត្ដមប្រយោជន៍ជាតិមាតុភូមិនិងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គលនិងវិបុលភាព។ឧត្ដមភាពនិងកិត្យានុភាពជាតិនៃរាជរដ្ឋាភិបាលកម្ពុជាត្រូវបានលេីកកម្ពស់នៅក្នុងក្របខណ្ឌតំបន់និងពិភពលោកតាមរយ:សកម្មភាពកាទូតដ៏បុិនប្រសព្វនិងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច។ជាក់ស្ដែងក្នុងនាមជាប្រធានគណ:កម្មការជាតិប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ.១៩សម្ដេចបានខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជម្ងឺកូវីដ.១៩នៅក្នុងប្រទេសកម្ពុជាពិសេសសម្ដេច បានផ្ដល់វ៉ាក់សាំងការពារជម្ងឺកូវីដ.១៩ ដោយឥគិតថ្លៃដល់កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ និងក្រុមគោលដៅដែលស្មគ្រ័ចិត្ដចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ.១៩ ។
ជាថ្មីម្ដងទៀត ឆ្លៀតឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ ខ្ញុំសូមលេីហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីវត្ថុស័ក្កសិទ្ធឹទាំងឡាយក្នុងលោក ឫទ្ធឹបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្វសាធុការពជ័យគ្រប់ប្រការជួនសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីសូមមានជន្មានយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណេីរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្ដិភាព ស្ថិរភាពសម្បូរសប្បាយរុងរឿង និងអភិវឌ្ឍលេីគ្រប់វិស័យជានិរន្ដរ៍តរៀងរហូតទៅ។
សូមសម្ដេចអគ្គមហាសេនាបតីតេជោ នៃព្រះរាជាណាចក្រកម្ពុជា មេត្ដាទទួលគារវកិច្ចដ៏ខ្ពង់ខ្ពស់បំផុតអំពីយេីងខ្ញុំ៕