សុវណ្ណី ឡោ

សុវណ្ណី ឡោ

រដ្ឋបាលខេត្តប៉ៃលិន បង្ហាញប្រវត្តិធ្វើដំណើរអ្នកកើតកូវីដ១៩ ឈ្មោះ គេង រ៉ាវី

រដ្ឋបាលខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បង្ហាញប្រវត្តិធ្វើដំណើររបស់អ្នកកើតកូវីដ១៩ មួយរូប ឈ្មោះ គេង រ៉ាវី។

រដ្ឋបាលខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណអ្នកជំងឺដែលជាសះស្បើយពីកូវីដ១៩ ចំនួន៣០នាក់

រដ្ឋបាលខេត្តកំពង់ចាម បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន៣០នាក់ ដែលបានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅកាន់គេហដ្ឋានវិញ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃទៀត៕

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមដាំកូនឈើប្រណិត ចំនួន២១០ដើម

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមដាំកូនឈើប្រណិត ចំនួន ២១០ ដើម ស្ថិតក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ថ្ងៃសុក្រ ៣ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួល ម៉ាស់ចំនួន ៤០,០០០ ម៉ាស់ ពីលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះលោក ចាង ជីវិញ ប្រធានសភាពាណិជ្ជកម្មខេត្តកោះកុង ដែលបានដឹកនាំសមាជិក ទីប្រឹក្សាសភាពាណិជ្ជកម្មខេត្តកោះកុង និងសមាជិកសមាគមន៍ពាណិជ្ជកម្ម ហឺណាន ព្រមទាំងពាំនាំម៉ាស់ចំនួន ៤០,០០០ ម៉ាស់ ជូនរដ្ឋបាលខេត្តកោះកុង សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានកំពុងផ្ទុះក្នុងសហគមន៍យ៉ាងធ្ងន់ធ្ងរ នេះបានបញ្ជាក់ទឹកចិត្តសប្បុរស និងការចែករំលែកជាបន្តបន្ទាប់ ជាមួយរដ្ឋបាលលើគ្រប់សកម្មភាពមនុស្សធម៍កន្លងមក របស់សភាពាណិជ្ជខេត្ត៕

ឯកឧត្តម ថង សាវុន បានអញ្ជេីញនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្ត និងសួរសុខទុក្ខកុមារី ដែលរងគ្រោះដោយការរំលោភសេពសន្ទវៈ និងប៉ុនប៉ងសម្លាប់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី

នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងសហការី បានអញ្ជេីញនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចុះសួរសុខទុក្ខកុមារី មានឈ្មោះ ស.ធ.ត អាយុ ១៤ឆ្នាំ ដែលរងគ្រោះដោយការរំលោភសេពសន្ទវៈ និងប៉ុនប៉ងសម្លាប់ ក្នុងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងចំការក្រុមហ៊ុនហ័ងអាញ ត្រង់ចំណុចការដ្ឋានទី០៣ ស្ថិតនៅភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។

រដ្ឋបាលខេត្តរតនគីរី ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

រដ្ឋបាលខេត្តរតនគីរី ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

អភិបាលខេត្តត្បូងឃ្មុំ ចុះចែកអំណោយជូនពលរដ្ឋរងគ្រោះធម្មជាតិ ចំនួន៩៤គ្រួសារ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៩៤គ្រួសារ ក្នុងស្រុកមេមត់ ដែលធ្វើឡើងនៅសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែនមេមត់ ទីរួមស្រុកមេមត់។

ខេត្តកំពង់ធំបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ៥នាក់ថ្មីទៀត

រដ្ឋបាលខេត្តកំពង់ធំ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្នងជំងឺកូវីដ-១៩ ចំនួន ៥នាក់ថ្មីទៀត ក្នុងនោះមានពលករមកពីប្រទេសថៃ ២នាក់ និងមកពីរាជធានីភ្នំពេញ ៣នាក់។

ថ្ងៃទី១៤ ឧសភា៖ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងស្លាប់ម្នាក់

នៅថ្ងៃទី១៤ ខែឧសភា នេះ ខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានថ្មីចំនួន២នាក់ទៀត និងម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩។

ខេត្តប៉ៃលិន រកឃើញមនុស្ស២នាក់បន្ថែមទៀតឆ្លងជំងឺកូវីដ១៩ ជាអ្នកដំណើរមកពីភ្នំពេញ និងខេត្តកណ្ដាល

រដ្ឋបាលខេត្តប៉ៃលិន នៅយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការរកឃើញមនុស្សចំនួន២នាក់បន្ថែមទៀត វិជ្ជមានជំងឺកូវីដ១៩ ជាអ្នកដំណើរមកពីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។