ថ្ងៃទី១៤ ឧសភា៖ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ និងស្លាប់ម្នាក់

នៅថ្ងៃទី១៤ ខែឧសភា នេះ ខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានថ្មីចំនួន២នាក់ទៀត និងម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩។

 (សៀមរាប)៖ នៅថ្ងៃទី១៤ ខែឧសភា នេះ ខេត្តសៀមរាប បន្តរកឃើញករណីវិជ្ជមានថ្មីចំនួន២នាក់ទៀត និងម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន២នាក់ រួមមាន ទី១ ឈ្មោះ លាង ស្រីលីន ភេទស្រី អាយុ២៣ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១១៖០០នាទី តាមរយៈរថយន្តឈ្នួល ម៉ាក់ ស៊ីណា។ និងទី២ ឈ្មោះ តេង រ៉ាវីត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ត្រូវជាស្វាមីរបស់ឈ្មោះ លាង ស្រីលីន។

រដ្ឋបាលខេត្ត កំពុងបន្តស្រាវជ្រាវ និងតាមដាន រកអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។

ចំណែកករណីស្លាប់វិញ អ្នកជំងឺកូវីដ១៩ម្នាក់ឈ្មោះ ម៉ាក ភា ភេទ ប្រុស អាយុ៣៦ឆ្នាំ បានស្លាប់នៅ វេលាម៉ោង៦៖៣០ ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១០ ខែឧសភា និងដោយមានជំងឺរ៉ាំរ៉ៃប្រចាំកាយផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែឧសភា នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨១នាក់ បានព្យាបាលជាសះ-ស្បើយចំនួន២០នាក់ ស្លាប់២នាក់ និង៥៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

Leave a Reply