សុវណ្ណី ឡោ

សុវណ្ណី ឡោ

អ្នកខ្លះនិយាយថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី មកកម្ពុជា ដើម្បីគៀបសង្កត់ ខណៈសម្ដេចតេជោថា គេអាចមក ក្នុងបំណងពន្យល់កម្ពុជា ពីយុទ្ធសាស្រ្តភាពជាដៃគូសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (AUKUS)

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា មានមនុស្សមួយចំនួនដែលកំពុងរស់នៅបរទេសបានលើកឡើងថា រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីមកកម្ពុជា ដើម្បីគៀបសង្កត់ខ្មែរ ។ សម្ដេចថា ក្រោយពីចប់ពិធីសម្ពោធក្រសួងដែមដីរួច សម្ដេច នឹងបន្តជួបរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ។

រដ្ឋបាលខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅក្រុងប៉ៃលិន ចំនួន ៧៥គ្រួសារ ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹក នាំ និងសមាជិក កិត្តិយសសាខា, គណៈកម្មាធិការសាខា អនុសាខា, អាជ្ញាធរមូលដ្ឋាន, យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការ ងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលរងផលប៉ះពាល់ដោយសារវិបត្តិជម្ងឺកូវីដ-១៩ ចំនួន ៧៥គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន។

សម្តេចតេជោ ណែនាំដល់មន្ត្រីថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី ដោយត្រូវបន្តខិតខំចេញប័ណ្ណកម្មសិទ្ធិ ជូនពលរដ្ឋឱ្យបានឆាប់ ត្រូវបន្តខិតខំដោះស្រាយជំលោះដីធ្លី ជាពិសេស ការដោះស្រាយក្រៅប្រព័ន្ធតុលាការ និងត្រូវខិតខំបន្តដោះស្រាយដីសម្បទានសង្គមកិច្ចជាបន្តបន្ទាប់ទៀត

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធទីស្តីការនៃអគារក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់នៅព្រឹកថ្ងៃទី៨វិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃ ស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ ។

គណបក្សនយោបាយចំនួន៨ បានដាក់ភ្នាក់ងារចូលរួមសង្កេតដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ គិតត្រឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានគណបក្សនយោបាយចំនួន៨ បានស្នើសុំដាក់ភ្នាក់ងាររបស់ខ្លួនសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ សរុបមានចំនួន ៥,០៣៩នាក់ ក្នុងនោះជាស្ត្រីមានចំនួន ១,២៥៧នាក់។

ត្រឹមរយៈពេល១០ខែ កម្ពុជារកចំណូលបានជាង៩៥៧លានដុល្លារ ពីការនាំចេញស្រូវអង្ករ

 សម្រាប់រយៈពេល១០ខែ នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានប្រាក់ចំណូល ពីការនាំចេញស្រូវអង្ករចំនួន ៩៥៧.៣០លានដុល្លារ។

សារព័ត៌មានថៃ TNN Online៖ ផែនការធំរបស់កម្ពុជា គឺចង់ប្រែក្លាយក្រុងព្រះសីហនុអោយដូចទីក្រុងសិនជិន ទី ២ នៃអាស៊ាន

កម្ពុជាបានដើរផ្លូវដ៏វែងឆ្ងាយលើផែនការមេជាមួយវិទ្យាស្ថានសេដ្ឋកិច្ចចិន ដើម្បីត្រៀមប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងសិនជិន តាមការណែនាំរបស់ចិន ដោយបង្កើតជា “តំបន់សេដ្ឋកិច្ចពិសេសគំរូពហុគោលបំណង”។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមអង្គកឋិនទាន នៅវត្តមុនីសុវណ្ណ ហៅចំពុះក្អែក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញបានអញ្ជើញចូលរួមអង្គកឋិនទាននៅ វត្តមុនីសុវណ្ណ ហៅចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អ្នកនាំពាក្យបក្សកាន់អំណាចថា លោក កឹម សុខា ប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក តែបើយកលុយមកធ្វើ នយោបាយ គឺអាស្រ័យលើចៅក្រម ព្រោះសំណុំរឿងរបស់លោក កំពុងស្ថិតក្នុងដៃតុលាការ

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានលើកឡើងក្នុងបណ្តាញសង្គមតេឡេក្រាមថា លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសលក់ផ្ទះ គឺជាសិទ្ធិរបស់លោក គ្មានអ្នកណាហាមឃាត់នោះទេ តែបើក្នុងករណីលក់ ដើម្បី យកលុយមកធ្វើនយោបាយ គឺអាស្រ័យទៅលើចៅក្រម ព្រោះសំណុំរឿង របស់អតីតមេបក្សបប្រឆាំងនេះ កំពុងស្ថិតក្នុងដៃតុលាការ ។

សម្តេច សាយ ឈុំ ជួបជាមួយមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា បានជួបជាមួយ ឯកឧត្តម វ៉ូ វ៉ាន់ ធឿង សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការ នៃគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាអំពីចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគី និងទិសដៅកិច្ចសហប្រតិបត្តិការទៅថ្ងៃអនាគត រវាងគណបក្សទាំងពីរ តាមប្រព័ន្ធវីដេអូ នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ ។

អ្នកនាំពាក្យ: នៅកម្ពុជាពុំដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងទៅនឹងអ្នកសារព័ត៌មាននោះទេ

នៅកម្ពុជាពុំដែលមានឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងទៅនិងអ្នកសារព័ត៌មាននោះទេ។ ហើយចាប់តាំងពីឆ្នាំ២០០២ មក គឺពុំឃើញមានអ្នកសារព័ត៌មានណាម្នាក់ត្រូវបានគេធ្វើឃាតនៅក្នុងអំឡុងពេលចុះទៅយកព័ត៌មាន ឬក៏រាយការណ៍ ព័ត៌មាននោះទេ ហើយការប្រើប្រាស់ពាក្យប្រឆាំងឧក្រិដ្ឋកម្មចំពោះអ្នកសារព័ត៌មាននៅក្នុងបរិបទនៃការអនុវត្តវិជ្ជាជីវៈ សារព័ត៌មាននៅកម្ពុជាគឺមិនសមស្របនោះទេ។នេះជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងព័ត៌មាន។ការឆ្លើយតបនេះបានធ្វើឡើងបន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូចកាលពីថ្ងៃទី២ ខែវិច្ឆិកាកន្លងទៅបានលើកឡើងពីបញ្ហានេះ។