(ព្រះបរមរាជវាំង)៖ ថ្ងៃត្រង់ វេលាម៉ោង ១២:០០នាទី នាថ្ងៃច័ន្ទ ៦រោច ខែកត្តិក ចត្វាស័ក ព.ស២៤៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយស ក្នុងព្រះរាជពិធីលៀងភោជនាហារ ថ្វាយព្រះចៅស៊ុលតង់ HAJI HASSANAL BOLKIAH ព្រះមហាក្សត្រ នៃប្រទេសព្រុយណេ និងព្រះរាជគណៈប្រតិភូ ដែលរៀបចំឡើងដោយ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះរាជដំណាក់សិរីមង្គល…។
សូមបញ្ជាក់ថា ព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម បានយាង ដឹកនាំព្រះរាជគណៈប្រតិភូ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា…។








