លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធសព ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួមគោរពវិញ្ញណក្ខន្ធ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រវជាឪពុកបង្កើតរបស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី ១ នៃព្រះរាជាណាចក្រកម្ពុជា) ដែលបានទទួលមរណភាព យប់ថ្ងៃចន្ទ១១រោជ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០:៣៧នាទី ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ