លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមគោរពវិញ្ញណក្ខន្ធ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ ត្រវជាឪពុកបង្កើតរបស់ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី ១ នៃព្រះរាជាណាចក្រកម្ពុជា) ដែលបានទទួលមរណភាព យប់ថ្ងៃចន្ទ១១រោជ ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ២០:៣៧នាទី ក្នុងជន្មាយុ ៨៩ឆ្នាំ ដោយជរាពាធ ។
ឆ្លៀតក្នុងសមានទុក្ខដ៏ក្រៀមក្រំ និងក្តុកក្តួលនោះ លោកជំទាវ សាយ ចាន់ណាក់ បានចូលរួមរំលែកទុក្ខជាមួយ សម្តេចព្រះពោធិ៍វង្សកិត្តិបណ្ឌិត អំ លឹមហេង ចំពោះការបាត់បង់ នូវឪពុកជាទីស្រឡាញ់នាពេលនេះ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់ ព្រឹទ្ធមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ អំ សុខ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ពិធីបុណ្យសព បានរៀបចំធ្វើឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល៕
















