សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម អ៊ុន ចាន់ដា និងសហការី អញ្ជើញចុះពិនិត្យអគារទីស្នាក់ការស.ស.យ.ក ខេត្តកំពង់ចាម ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ស.ស.យ.ក ថ្នាក់កណ្ដាល និងសហការី អញ្ជើញចុះពិនិត្យអគារទីស្នាក់ការស.ស.យ.ក ខេត្តកំពង់ចាម ដែលគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ខាងមុខ ដែលមានទីតាំងស្ថិតនៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម

ថ្នាក់ដឹកនាំខេត្តប៉ៃលិន និងខេត្តចាន់បុរីប្តេជ្ញាពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយរក្សានូវសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន និងបម្រើឱ្យផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរដោយស្មើភាព

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ទទួលជួបប្រជុំពិភាគ្សាការងារជាមួយប្រតិភូថៃ ដែលដឹកនាំដោយឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត បន្ទាប់ពីជម្ងឺកូវីដ-១៩ មានស្ថានភាពជាប្រក្រតីឡើងវិញ

ឯកឧត្តម សុខ ឥសាន៖ រឿងរ៉ាវ​នឹង​ការ​រឹបអូស​អចល​ន​ទ្រព្យ និងការចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺ​ជា​ការ​អនុវត្ត​ច្បាប់ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅ​តែ​អះអាង​ថា រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ការ​រឹបអូស​អចល​ន​ទ្រព្យ និង​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក​ ថាច់ សេដ្ឋា គឺ​ជា​ការ​អនុវត្ត​ច្បាប់ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតជូនឯកអគ្គរាជទូតទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍

ព្រឹកថ្ងៃអង្គារ ៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ០៨:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ទើបតែងតាំងថ្មីចំនួន៨រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ នៅមុនពេលអញ្ជើញចេញទៅបំពេញបេសកកម្មការទូតប្រចាំប្រទេសចំនួន៨

លោកជំទាវ បាន ស្រីមុំ ដឹកនាំក្រុមការងារចុះពិនិត្យ និងអ៊ុតកៅស៊ូផ្លូវសំបុកមាន់ ដើម្បីសម្រួលការធ្វើចរាចរអ្នកធ្វើដំណើរទទួលបានសុខសុវត្ថិភាព

រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ មន្ទីរ និងមន្ត្រីជំនាញចុះពិនិត្យ និងអ៊ុតកៅស៊ូផ្លូវសំបុកមាន់ ដើម្បីសម្រួលការធ្វើចរាចរអ្នកធ្វើដំណើរទទួលបានសុខសុវត្ថិភាព

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញនប្រារព្ឋពិធីក្រុងពាលីសាងសង់ស្នាក់កាគណបក្សប្រជាជន ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណបក្សខេត្តប៉ៃលិន និងឯកឧត្តម សៅ សារ៉ាត់ តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាមណ្ឌលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំគណបក្សថ្នាក់ខេត្ត ឃុំ/សង្កាត់ ភូមិ និងក្រុមការងារគណបក្សចុះមូលដ្ឋាន បានប្រារព្ឋពិធីក្រុងពាលីសាងសង់ស្នាក់កាគណបក្សប្រជាជន ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ

អភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២២ និងទិសដៅបន្ត ឆ្នាំ២០២៣ របស់គណៈកម្មាធិកាជាតិរៀបចំការប្រកួត SEA GAME-ASEAN PARAGAME 2023

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមប្រជុំបូកសរុបវឌ្ឍនភាពការងារ ឆ្នាំ២០២២ និងទិសដៅបន្ត ឆ្នាំ២០២៣ របស់គណៈកម្មាធិកាជាតិរៀបចំការប្រកួត SEA GAME-ASEAN PARAGAME 2023 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

គណៈប្រតិភូខេត្តត្បូងឃ្មុំធ្វើទស្សនកិច្ចសិក្សា និងចូលវេទិកាថ្នាក់រៀនស្ដីពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់កោះថ្ម អិច-16

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ឯឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ បានដឹកនាំយុវជនចំនួន៣០០នាក់ មកទស្សនកិច្ចសិក្សា និងចូលរួមវេទិកាថ្នាក់រៀនស្ដីពីសារសំខាន់នៃការសិក្សាស្ដីអំពី «សារសំខាន់នៃការសិក្សាប្រវត្ដិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) និងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅ» នៅមជ្ឈមណ្ឌលឯកសារកោះថ្ម និងតំបន់កោះថ្មអិច ១៦( x-16) ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ជិន ម៉ាលីន ​ហៅ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch ​ថា លក្ខណៈ​នយោបាយ ​និង​សងសឹករាជរដ្ឋាភិបាល

ឯកឧត្តម ជិន ម៉ាលីន ​រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​មានប្រសាសន៍​ថា៖វិធានការ​ច្បាប់​តាម​នីតិវិធីតុលាការ​ គឺ​ជា​មធ្យោបាយតែមួយ​គត់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ បើ​កាល​ណា​ប្រព្រឹត្ត​ខុសច្បាប់ ​ហើយ​គឺ​ត្រូវ​អនុវត្ត​ច្បាប់​តាម​ផ្លូវ​ និង​ដំណើរការ​នីតិវិធី​តុលាការ​ហើយ​អ្នក​ពាក់ព័ន្ធ​ត្រូវ​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់