ឯកឧត្តម សុខ ឥសាន៖ រឿងរ៉ាវ​នឹង​ការ​រឹបអូស​អចល​ន​ទ្រព្យ និងការចាប់ខ្លួន លោក ថាច់ សេដ្ឋា គឺ​ជា​ការ​អនុវត្ត​ច្បាប់ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅ​តែ​អះអាង​ថា រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ការ​រឹបអូស​អចល​ន​ទ្រព្យ និង​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក​ ថាច់ សេដ្ឋា គឺ​ជា​ការ​អនុវត្ត​ច្បាប់ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅ​តែ​អះអាង​ថា រឿងរ៉ាវ​ដែល​ទាក់ទង​នឹង​ការ​រឹបអូស​អចល​ន​ទ្រព្យ និង​ការ​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន លោក​ ថាច់ សេដ្ឋា គឺ​ជា​ការ​អនុវត្ត​ច្បាប់ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ។

ឯកឧត្តមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាន​អះអាង​ដោយ​ទម្លាក់​កំហុស​លើ​ក្បាល​ម៉ាស៊ីន​គណបក្ស​ភ្លើង​ទៀន​ថា ដោយសារ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​នេះ គឺ​ជា​អ្នក​បង្ក​រឿង ដែល​ចោទ​ប្រកាន់​មក​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​មុន ទើប​បក្ស​កាន់អំណាច ប្ដឹង​ទាមទារ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ និង​រក​យុត្តិធម៌​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ប៉ុណ្ណោះ។

Leave a Reply