ឯកឧត្តម ជិន ម៉ាលីន ​ហៅ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch ​ថា លក្ខណៈ​នយោបាយ ​និង​សងសឹករាជរដ្ឋាភិបាល

ឯកឧត្តម ជិន ម៉ាលីន ​រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​មានប្រសាសន៍​ថា៖វិធានការ​ច្បាប់​តាម​នីតិវិធីតុលាការ​ គឺ​ជា​មធ្យោបាយតែមួយ​គត់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ បើ​កាល​ណា​ប្រព្រឹត្ត​ខុសច្បាប់ ​ហើយ​គឺ​ត្រូវ​អនុវត្ត​ច្បាប់​តាម​ផ្លូវ​ និង​ដំណើរការ​នីតិវិធី​តុលាការ​ហើយ​អ្នក​ពាក់ព័ន្ធ​ត្រូវ​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់

ឯកឧត្តម ជិន ម៉ាលីន ​រដ្ឋលេខាធិការនិង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ​មានប្រសាសន៍​ថា៖វិធានការ​ច្បាប់​តាម​នីតិវិធីតុលាការ​ គឺ​ជា​មធ្យោបាយតែមួយ​គត់​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ បើ​កាល​ណា​ប្រព្រឹត្ត​ខុសច្បាប់ ​ហើយ​គឺ​ត្រូវ​អនុវត្ត​ច្បាប់​តាម​ផ្លូវ​ និង​ដំណើរការ​នីតិវិធី​តុលាការ​ហើយ​អ្នក​ពាក់ព័ន្ធ​ត្រូវ​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់»។

ឯកឧត្តម ម៉ាលីន ​ដែល​ក៏​ជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ផងដែរ បាន​ហៅ​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​Human Rights Watch ​ថា​បាន​ធ្វើ​ឡើង​ដោយ​មាន​«លក្ខណៈ​នយោបាយ»​និង​«សងសឹក»រាជរដ្ឋាភិបាល។​

ឯកឧត្តម បាន​បន្ថែម​ថា បើ​មើល​ទៅ​លើ​វិធានការ​ដែល​គាត់​រិះគន់​ទៅលើ​វិធានការ​ច្បាប់​របស់​សមត្ថកិច្ច​ក្នុង​ន័យ​ការពារ​សកម្មជន​ទាំងអស់​នោះ​គឺ​មិន​មានមូលដ្ឋាន​ផ្លូវច្បាប់​ណា​មួយ​ដើម្បី​ដោះ​បន្ទុក​នោះ​ឡើយ ​ក្រៅ​តែពី​អះអាង​ថា​អ្នកទាំងហ្នឹង​ជា​សកម្មជន​នយោបាយ​រីឯ​មូលដ្ឋាន​ដោះបន្ទុក​ផ្លូវច្បាប់​គឺ​អត់​មាន​ទេ»។

Leave a Reply