ទោះបីជាគណបក្សភ្លើងទៀន មានការកម្លាំងប្រមូលផ្តុំទៅដោយ អតីតមន្រ្តីនៃអតីតគណបក្សសង្រ្គោះជាតិ និងមេអង្គការ សហជីពចូលរួមក្នុងជីវភាព នយោបាយជាមួយយ៉ាងណាក៏ដោយ ក៏ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា គណបក្សកាន់អំណាច គ្មានការភ័យខ្លាច ព្រួយបារម្ភ ឬស្លន់ស្លោជាមួយដែរ។ ការមិនខ្លាច ឬព្រួយបារម្ភនេះរបស់ឯកឧត្តម សុខ ឥសាននេះ ដោយសារអ្នកទៅចូលរួមជាបក្សប្រឆាំងនេះ សុទ្ធតែពួកប្រឆាំង ដូច្នេះ គ្មានលទ្ធភាពឈ្នះបក្សកាន់អំណាចឡើយ។
ឯកឧត្តមអ្នកនាំពាក្យកាន់អំណាច បានគូសបញ្ជាក់ថា ខ្ញុំយល់ថា កុំនិយាយពីរឿងព្រួយបារម្ភ ពីរឿងខ្លាចអី ឬមួយក៏ស្លន់ស្លោអីជាមួយ (គណបក្សភ្លើងទៀន) បក្សប្រឆាំងអត់មានទេ ព្រោះបោះឆ្នោតជាង ១០លើកមកហើយ គណបក្សប្រជាជនកម្ពុជា មិនដែលភ័យព្រួយចំពោះកម្លាំង នយោបាយរបស់ក្រុមប្រឆាំងទេ” ។
សម្រាប់ការត្រៀមធ្វើសមាជ របស់គណបក្សភ្លើងទៀន ដើម្បីត្រៀមយុទ្ធសាស្រ្ត និងកម្លាំងបោះឆ្នោតនោះ ឯកឧត្តម សុខ ឥសាន បានមានប្រសាសន៍បន្តថា ជារឿងធម្មតា ព្រោះបក្សនីមួយៗឲ្យតែជិតបោះឆ្នោត តែងតែងរៀបចំយុទ្ធសាស្រ្ត ដូចគណបក្សកាន់អំណាចដែរ ដែលទើបតែបញ្ចប់មហាសមាជ កន្លងមកប៉ុន្មានថ្ងៃនេះ ។