ឯកឧត្តម ផៃ ស៊ីផាន៖ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជា​បន្តបន្ទាប់​របស់រាជរដ្ឋាភិបាល ពិតជា​អាច​ឆ្លុះបញ្ចាំង ​និង​បង្ហាញ​យ៉ាង​ច្បាស់​បំផុត​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា

ឯកឧត្តម ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើត និង​ពង្រឹង​សេដ្ឋកិច្ចជាតិ ជាពិសេស​នៅ​បន្ទាប់​ពី​កម្ពុជា​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩

ឯកឧត្តម ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបង្កើត និង​ពង្រឹង​សេដ្ឋកិច្ចជាតិ ជាពិសេស​នៅ​បន្ទាប់​ពី​កម្ពុជា​ងើប​ចេញ​ពី​វិបត្តិ​ជំងឺ​កូវី​ដ​-១៩​។

ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្តថា រដ្ឋាភិបាល​ក៏​បាន​និង​កំពុង​កសាង​នូវ​ភាព​ធន់​ដើម្បី​ឆ្លើយតប​ជាមួយ​និង​ការប៉ះពាល់​ពី​វិបត្តិ​សង្គ្រាម​រុស្ស៊ី​-​អ៊ុ​យក្រែន និង​វិបត្តិ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មួយចំនួន​។ ដូច្នេះ​ក្រៅពី​ការបន្ថែម​ក្នុង​ការរក​ទីផ្សារ​ថ្មី​សម្រាប់​ការនាំចេញ​ផលិតផល​កសិកម្ម ឬ​ផលិតផល​ឧស្សាហកម្ម​កាត់ដេរ គឺ​រដ្ឋាភិបាល​នឹង​បង្កើន​បណ្ដាញ​ផ្ទៃក្នុង​ដើម្បី​ត​ភ្ជាប់​ចរន្ត​ក្នុង​ស្រុក​ទៅ​នឹង​ថ្នាក់​តំបន់​បន្ថែមទៀត​។​

ឯកឧត្តម ផៃ ស៊ីផាន ក៏បាន​អះ​អាង​ថា កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ជា​បន្តបន្ទាប់​នេះ ពិតជា​អាច​ឆ្លុះបញ្ចាំង ​និង​បង្ហាញ​យ៉ាង​ច្បាស់​បំផុត​ពី​ភាព​រីកចម្រើន​របស់​កម្ពុជា ប៉ុន្តែ​ក្រៅពី​ហេដ្ឋារចនាសម្ព័ន្ធ​រដ្ឋាភិបាល​ក៏បាន​យក​ធនធានមនុស្ស​ជា​អាទិភាព​ក្នុង​ការអភិវឌ្ឍ​ប្រទេស​។

Leave a Reply