លោកជំទាវ មិថុនា ភូថង៖បទល្មើសព្រៃឈើក្នុងខេត្តកោះកុងនៅមានតិចតួចបំផុត

អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អះអាងថា បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងខេត្តកោះកុងមានការថយច្រើនគួរឲ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះអាជ្ញាធរនៅតែបន្តវិធានការទប់ស្កាត់ និងចុះបង្ក្រាបជាបន្តបន្ទាប់។ លោកស្រីអភិបាលខេត្ត អះអាងបែបនេះក្នុងឱកាសចូលរួមព្រឹត្តិការណ៍ទស្សនាចរសត្វព្រៃដែលរៀបចំដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅរសៀលថ្ងៃទី១២ ខែមីនា នាក្រុងខេមរភូមិន្ទ

អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អះអាងថា បទល្មើសកាប់បំផ្លាញព្រៃឈើក្នុងខេត្តកោះកុងមានការថយច្រើនគួរឲ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះអាជ្ញាធរនៅតែបន្តវិធានការទប់ស្កាត់ និងចុះបង្ក្រាបជាបន្តបន្ទាប់។ លោកស្រីអភិបាលខេត្ត អះអាងបែបនេះក្នុងឱកាសចូលរួមព្រឹត្តិការណ៍ទស្សនាចរសត្វព្រៃដែលរៀបចំដោយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅរសៀលថ្ងៃទី១២ ខែមីនា នាក្រុងខេមរភូមិន្ទ។

លោកជំទាវ មិថុនា ភូថង បានបញ្ជាក់ថា កត្តាដែលនាំឲ្យបទល្មើសព្រៃឈើមានការថយចុះ ដោយហេតុថា ប្រជាពលរដ្ឋមានការយល់ដឹងកាន់តែអំពីសារៈប្រយោជន៍នៃព្រៃឈើ ជាពិសេស អាជ្ញាធរតែងប្រើវិធានការក្ដៅដោយបានដាក់ទោសទណ្ឌលើជនល្មើសតាមច្បាប់ជាធរមាន ដោយមិនមានការលើកលែងឡើយ។

តែយ៉ាងណា លោកជំទាវអភិបាលខេត្ត បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាការពារធនធានព្រៃឈើ និងបរិស្ថានឲ្យបានគង់វង្ស ដើម្បីធានាបានការរស់នៅប្រកបដោយចីរភាពយូអង្វែងនៃមនុស្សជាតិ។ ជាមួយគ្នានេះ លោកស្រី ក៏បានស្នើដល់ប្រជាពលរដ្ឋបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ហើយកុំយល់ច្រឡំថា ការបរិភោគសាច់សត្វព្រៃធ្វើឲ្យប៉ូវកម្លាំង ឬជួយព្យាបាលជម្ងឺ ផ្ទុយទៅវិញវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពវិញទេ។

Leave a Reply