
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
នាព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ អគារសិក្សា ១ខ្នង ២ជាន់ ១០បន្ទប់ ទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក