ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការ

ថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣  លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ នាងខ្ញុំពិតមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួម ជាមួយឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីទាំងអស់ ក្នុងពិធីប្រកាស ប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តនាពេលនេះ

ថ្ងៃអង្គារ ៣ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣  លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះ នាងខ្ញុំពិតមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួម ជាមួយឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីទាំងអស់ ក្នុងពិធីប្រកាស ប្រកាសតែងតាំង និងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តនាពេលនេះ។

ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលនានាជាច្រើន ដូចជា ថែរក្សាបាន សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានកាត់បន្ថយនូវអត្រាភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងបានសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្តកោះកុង ក្នុងឆ្នាំ២០២២ កន្លងមក។ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិ ទាំងមូលទទួលបានសន្តិភាព និងស្ថេរភាពនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋទាំងអស់មានសេចក្តី ត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍលើគ្រប់វិស័យ។ រាជរដ្ឋាភិបាលអាណត្តិទី៦ ពិសេសក្នុងឆ្នាំ២០២២កន្លងទៅនេះ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាយើងទទួលបាននូវភាពជោគជ័យ និងការអភិវឌ្ឍជាច្រើន លើគ្រប់វិស័យគួទីមោទនៈ ដែលរួមមានដូចជា  ការរក្សាបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ បានល្អប្រកបដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា ការគ្រប់គ្រងជំងឺកូរីដ១៩ បានយ៉ាងល្អតាមរយៈវិធានសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំងតាមរយៈយុទ្ធសាស្ត្រផ្ការីក និងប្រភពផ្គត់ផ្គង់វ៉ាក់សាំង ការគ្រប់គ្រងសេដ្ឋកិច្ចបានល្អប្រសើរជម្នះនឹងវិបត្តិកូរីដ-១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ការអនុវត្តនយោបាយការបរទេសឈរលើភាពឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ និងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ២០២២ ប្រកបដោយភាពជោគជ័យ។

ថ្ងៃនេះយើងទាំងអស់គ្នាបានមកជួបជុំគ្នាដើម្បីរៀបចំ ពិធីប្រកាសតែងតាំង និងប្រគល់ភារកិច្ច ជូនមន្ត្រីរាជការ ចំណុះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ចំនួន១៣រូប មន្ទីរអប់រំ យុវជន និងកីឡា ខេត្ត ចំនួន០៣រូប និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ចំនួន០៣រូប ដើម្បីបំពេញក្នុងរចនាសម្ព័ន្ធរបស់មន្ទីរ អង្គភាព។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមសម្តែងនូវការអបអរសាទរចំពោះ លោក លោកស្រី ដែល ត្រូវបានតែងតាំង និងប្រគល់ភារកិច្ចថ្មីនាពេលនេះ។ ជាមួយនឹងការអបអរសាទរ នាងខ្ញុំក៏សូមធ្វើការណែនាំដល់ លោក លោកស្រី មន្ត្រីរាជការដែលទើបតែទទួលបានការតែងតាំង និងប្រគល់ ភារកិច្ចថ្មី ត្រូវបន្តរក្សានូវសាមគ្គីផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ ខិតខំប្រឹងប្រែង អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ តាមរយៈចំណេះដឹង សមត្ថភាពនិងបទពិសោធន៍ ដែលមានពីមុនមក និងត្រូវអនុវត្តឱ្យបានស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងស្រប តាមការណែនាំផ្ទាល់របស់ថ្នាក់ដឹកនាំអង្គភាព ដើម្បីបន្តចូលរូបអភិវឌ្ឍខេត្តកោះកុងរបស់យើងឱ្យកាន់តែរីកចំរើន និងទទួលបានសមិទ្ធផលថ្មីៗថែមទៀត។ មុននឹងបញ្ចប់ ខ្ញុំសូមយកឱកាសនេះ ស្នើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ត្រូវយកចិត្តទុកចូលរួមអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងសេចក្ដីណែនាំនានារបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ និងឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសុខុមាលភាព ក្រុមគ្រួសារយើង សហគមន៍យើង និងប្រជាពលរដ្ឋរបស់យើង ពីព្រោះស្ថានភាពជំងឺកូវីដ-១៩ នៅតែមិនទាន់បាត់រលូតទាំងស្រុងនៅឡើយទេ ដូច្នេះ យើងត្រូវបន្តយកចិត្តទុកដាក់ការពារទាំងអស់គ្នា។ ទន្ទឹមនឹងនេះ នាងខ្ញុំសូមស្នើដល់ លោក លោកស្រីទាំងអស់រួមគ្នាសំអាត អនាម័យ បរិស្ថានឱ្យបាន ល្អនៅតាមគេហដ្ឋាន និងមន្ទីរ អង្គភាពរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីសុខភាព និងកិត្តិយស ខេត្តរបស់យើង៕