ឯកឧត្តម អ៊ី ឈាន បន្តសកម្មភាពចុះពន្យល់ពលរដ្ឋដល់មូលដ្ឋាន អំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ

ថ្ងៃទី១២ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួនជាង ៣០០នាក់ នៅភូមិក្រចាប់លើ, ភូមិអូរខ្ទីង, ភូមិភ្នំរាំង, ភូមិព្រៃមង្គល, ភូមិសួស្តី, ភូមិដីក្រហម, និងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីផ្សព្វផ្សាយ​កម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបាន​ការ ដើម្បីគាំទ្រគណបក្ស​ប្រជាជនកម្ពុជា

ប៉ៃលិន៖ ថ្ងៃទី១២ នៃការឃោសនារកសំឡេងឆ្នោត ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយ​ខេត្ត និងជាបេក្ខជនពេញសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្ស ចំនួនជាង ៣០០នាក់ នៅភូមិក្រចាប់លើ, ភូមិអូរខ្ទីង, ភូមិភ្នំរាំង, ភូមិព្រៃមង្គល, ភូមិសួស្តី, ភូមិដីក្រហម, និងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដើម្បីផ្សព្វផ្សាយ​កម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រឹមត្រូវ ក្លាយជាសន្លឹកឆ្នោតបាន​ការ ដើម្បីគាំទ្រគណបក្ស​ប្រជាជនកម្ពុជា។

លើកឡើងនាឱកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត ក៏បាន​ជម្រាប​ជូនដល់បងប្អូនប្រជាពលរដ្ឋពីសមិទ្ធផលសំខាន់ដែលកើតមានរួចហើយ និងកំពុងកើតមាននៅខេត្តប៉ៃលិន ជូន​ដល់​​​បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជាក់ជូនទៀតថា សមិទ្ធផលដែលបានលើកមាននោះ ដោយសារតែប្រទេសជាតិ​មាន​សុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋ​រួមគ្នាថែរក្សាសុខសន្តិភាពនេះឱ្យបានគង់វង្សបន្តទៀតផងដែរ។

ជាមួយគ្នានោះឯកឧត្តមបេក្ខជនតំណាងរាស្ត្រ ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់​សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលា ក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោតសម្រាប់នីតិកាលទី៧នេះ ព្រមទាំងជម្រុញឱ្យសមាជិកទាំងអស់ ត្រូវបន្តពង្រឹងឲ្យកាន់តែរឹងមាំ​បន្ថែម​ទៀត និងយកជ័យជម្នះជូនបក្សក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

ប្រជាពលរដ្ឋក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះសកម្មភាពរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលបានចុះពន្យល់ពួកគាត់ ហើយសម្រាប់ថ្ងៃបោះឆ្នោតខាងមុខ ពួកគាត់នឹងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីឲ្យ​សន្លឹក​ឆ្នោតនោះជាសន្លឹកឆ្នោតបានការ ហើយក៏ជាសន្លឹកឆ្នោតដ៏សំខាន់ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំល្អ ដើម្បីបន្តដឹកនាំ​ប្រទេសជាតិទៅមុខបន្តទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន និងក្រុមការងារ ក៍បានបន្តចុះបង្រៀន និងពន្យល់ពលរដ្ឋតាមមូលដ្ឋាន ពីរបៀប​គូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌតម្រូវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីឲ្យសន្លឹកឆ្នោតនោះ យកជាការបាន និងឆ្លើយតបផងដែរ ទៅជនខិលខូចមួយចំនួន ដែលបន្លំខ្លួនធ្វើជាថ្នាក់ដឹកនាំ​គណបក្សប្រជាជនកម្ពុជា ណែនាំឲ្យពលរដ្ឋ ឲ្យគូសសន្លឹកឆ្នោតខុស ៕