អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខអាជីវករផ្សារ និងពិនិត្យវឌ្ឍនភាព នៃការសាងសង់ដំបូលផ្សារធំ កំពង់ចាម
នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខបងប្អូនអាជីវករ និងពនិត្យវឌ្ឍនភាព នៃការសាងសង់ដំបូលផ្សារធំ កំពង់ចាម ដែលសំណង់ខាងលើសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម