នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ និមន្តព្រះសង្ឃសូត្រមន្ត ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន មានមាតា បិតា ញាតិការទាំង៧សណ្តាន និងទស្សនារបាំត្រុដិ អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញចេញឧបទ្រុបចង្រៃឆ្នាំចាស់ នាំមកសិរីសួស្តី សម្រាប់ឆ្នាំថ្មីនេះ។
ពិធីនេះបានធ្វើឡើង នៅសាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានស្តីទីក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ , ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពនានា មន្រ្តីរាជការជុំវិញខេត្ត និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះសាលាខេត្តទាំងអស់ចូលរួមផងដែរ។