លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃមតេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យ ជាស៊ីមស្មាច់មានជ័យ ព្រមទាំងមណ្ឌលកុមារកំព្រារដ្ឋខេត្តកោះកុង ដើម្បីអបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល (១ មិថុនា ១៩៤៩ – ១ មិថុនា ២០២៤)។
ថ្ងៃសៅរ៍ ១០ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤