នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានស្ថាប័នតុលាការខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសិករងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ លោកអធិការក្រុងស្រុក លោកមេប៉ុស្ត៍ទូទាំងខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។