អភិបាលខេត្តកំពង់ចាម ប្រកាស បេីកឲ្យតំណេីរការឡេីងវិញ នៃវិទ្យាល័យព្រះសីហនុ បន្ទាប់ពីយកធ្វេីជាមណ្ឌលសម្រាកព្យបាល ជំងឺកូវីដ -១៩ មួយរយៈពេល

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បាន អញ្ជើញ ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ ក្នុង ពិធី ប្រកាស បេីកឲ្យដំណើរការរៀន និងបង្រៀនឡើងវិញ បន្ទាប់ពីវិទ្យាល័យព្រះសីហនុត្រូវបានយកធ្វើជាមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល អស់រយៈពេលជិត១ឆ្នាំ ខណៈ រដ្ឋបាលខេត្តបានរៀបចំទីតាំងថ្មីជំនួស នៅ ក្នុង ស្រុកកំង់សៀម ហេីយនោះ ។

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បាន អញ្ជើញ ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ ក្នុង ពិធី ប្រកាស បេីកឲ្យដំណើរការរៀន និងបង្រៀនឡើងវិញ បន្ទាប់ពីវិទ្យាល័យព្រះសីហនុត្រូវបានយកធ្វើជាមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល អស់រយៈពេលជិត១ឆ្នាំ ខណៈ រដ្ឋបាលខេត្តបានរៀបចំទីតាំងថ្មីជំនួស នៅ ក្នុង ស្រុកកំង់សៀម ហេីយនោះ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការរៀបចំសាលាជាកន្លែង សម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនាពេលកន្លងមក ។
ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ទាំងអស់ដែលមានឱកាសបានចូលរៀនសូត្រឡើងវិញនាពេលនេះ សូមក្មួយៗបន្តខិតខំសិក្សារៀនសូត្រ ទទួលយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីត្រៀម ប្រឡងសញ្ញាបត្រនៅពេលខាងមុខនេះ ដែលជាថ្នាលបណ្តុះធនធានមនុស្ស និងជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ ក៏ដូចជា សង្គមជាតិទាំងមូល ។


ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ឲ្យ បន្តអនុវត្ត ឲ្យ បានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ម៉ាស ១០.០០០ កៅអីជ័រ២០០ ដល់វិទ្យាល័យព្រះសីហនុផងដែរ ៕

Leave a Reply