ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលបាលខេត្តកំពង់ស្ពឺ អញ្ជើញសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៦.០៦៨ក្បាលដី ស្មើរនិង២.៣០០គ្រួសារ ក្នុងឃុំពោធិម្រាល ស្រុកបសេដ្ឋ
នារសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន០៥ភូមិ រួមមានភូមិម្រាលធំ ភូមិចំបក់រុនត្បូង ភូមិចំបក់រុនជើង ភូមិតានួន និងភូមិអង្គដែកកណ្ដាល ក្នុងឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលរៀបចំដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ។ ពិធីប្រារព្ធនៅសាលាឃុំពោធិម្រាល