អភិបាលខេត្តមណ្ឌលគីរី និងឯកឧត្តម ងី ច័ន្រ្ទផល និងលោកជំទាវ ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត នាំយកនូវទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្ត ចំនួន០៨ ក្នុងស្រុកកែវសីមា

នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត/ស្រុក លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន

(មណ្ឌលគីរី)៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ និងឯកឧត្តម ថង សាវុន អភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្ត/ស្រុក លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវទៀនវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន យកទៅប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តចំនួន ០៨ រួមមាន៖ វត្តរតនមនោសុទ្ធារាម “ហៅវត្តកែវសីមា” វត្តសុវណ្ណសាមគ្គីមុនិសត្ថារាម (ហៅវត្តត្រពាំងផ្អេរ) វត្ត នវគិរីសុវណ្ណរាម (ហៅវត្តព្រៃមាស) វត្ត សុវណ្ណរាម (ហៅវត្តមេម៉ង់) វត្ត គិរីថេរាម (ហៅវត្តរណែងក្រៅ) វត្ត បទុមវ៉ារីខេត្តារាម (ហៅវត្តទឹកធ្លាក់ស្រែឈូក) វត្ត សុទ្ធាបុញ្ញខេត្តារាម (ហៅវត្តស្រែព្រះ) និងវត្ត ខេមរាបុញ្ញារាម (ហៅវត្តថ្មី) ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ពិធីប្រគេនទៀនវស្សានេះធ្វើឡើងនៅ វត្តរតនមនោសុទ្ធារាម “ហៅវត្តកែវសីមា” ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

Leave a Reply