នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអនុញ្ញាតឲ្យក្រុមការងារអនុវត្តគម្រោងអបរំបរិយាប័ន្ន “កុមាររៀន កុមារចេះ” ចូលជួបសម្តែងការគួរសម និងចែករំលែកនូវលទ្ធផលដែលបានអនុវត្តកន្លងមក។
អញ្ជេីញចូលរួមក្នុងឪកាសនោះដែររួមមាន ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកស្រីនាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យបឋមសិក្សា នៃមន្ទីរអបរំយុវជន និងកីឡាខេត្ត លោកប្រធានការិយាល័យ អបរំយុវជន និងកីឡាក្រុងស្វាយរៀង និងប្រតិភូក្រុមការងារអនុវត្តគម្រោងមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការគាំទ្រ និងអរគុណដល់ក្រុមការងារអនុវត្តគម្រោង មន្ទីរអប់រំយុវជននិងកីឡា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំជម្រុញ និងអនុវត្តបានល្អក្នុងការចូលរួមលេីកកម្ពស់ថ្នាលអប់រំដល់កុមារនៅតាមសាលាបឋមសិក្សាទាំងអស់នៅក្នុងមូលដ្ឋានខេត្តស្វាយរៀង រហូតបានចេញជាផ្លែផ្កាដូចបានឃេីញនៅក្នុងបទបង្ហាញនាពេលនេះ។
សូមជម្រាបជូនថា គម្រោងអបរំបរិយាបន្នគឺមានការប្រមូលផ្តុំដោយអង្គការជាច្រេីនត្រូវបានក្រសួងអបរំ យុវជន និងកីឡា អនុញ្ញាតឲ្យធ្វេីសកម្មភាពនៅក្នុងខេត្តស្វាយរៀង ចាប់តាំងពីចុងឆ្នាំ២០១៣ គ្របដណ្តប់លេីសាលាបឋមសិក្សាទាំង២៦២សាលាក្នុងខេត្ត ដោយអនុវត្តគម្រោងមានឈ្មោះថា”កុមាររៀន កុមារចេះ”។ គម្រោងនេះ ផ្តោតសំខាន់ទៅលើកម្មវិធីសិក្សារបស់កុមារ ដេីម្បីលើកកម្ពស់បំណិនអាន សរសេរ និងការប្រឹក្សាគរុកោសល្យនៅកម្រិតថ្នាក់ដំបូង ដែលជាគ្រឹះធ្វេីឲ្យសិស្សានុសិស្ស អាន ចេះគិតលេខ បានត្រឹមត្រូវ។