(កំពង់ស្ពឺ)៖ នារសៀលថ្ងៃចន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យស្ថានភាព អេស្កាវ៉ាទ័រកាយសំអាតច្រាំង នៅតាមបណ្តោយដងស្ទឹងព្រែកត្នោត ចាប់ពីស្ពានខាងលិច រហូតដល់ទំនប់ខាងកើត។
ឯកឧត្តមបណ្ឌិតបានណែនាំដល់អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំជំរុញ និងយកចិត្តទុកដាក់តាមដានក្នុងការសំអាតអោយបានស្អាតល្អ លឿនឆាប់រហ័ស និងធានាអោយបាននៅសោភ័ណភាព សន្តិសុខសណ្តាប់ធ្នាប់ សុខសុវត្តិភាពល្អជូនប្រជាពលរដ្ឋដើម្បីត្រៀមសម្រាប់ថ្ងៃប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តកំពង់ស្ពឺ នាពេលខាងមុខ៕