សុវណ្ណី ឡោ

សុវណ្ណី ឡោ

លោកជំទាវ បាន ស្រីមុំ ទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា

ទូលព្រះបង្គំខ្ញុំម្ចាស់ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន សូមក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល សម្រាប់ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣

សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រារព្ធព្រះរាជពិធីបុណ្យចំរើនព្រះជន្មសម្តេចម៉ែ

ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានកិត្តិយសសាខាកាក​បាទ​ក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន និងសមាជិកសមាជិកាកិត្តិយសសាខា, គណៈកម្មាធិការសាខា, ថ្នាក់ដឹកនាំ មន្ត្រីរាជការ យុវជន សសយក យុវជនកាកបាទ យុវជនកាយារីទ្ធ បានប្រារព្ធពិធី ថ្វាយព្រះពរចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ​ក្រហម​កម្ពុជា ជាទីសក្ការៈដ៏ខ្ពង់​ខ្ពស់​បំផុត គម្រប់៨៧ យាងចូល ៨៨ ព្រះវស្សា នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ បន្តចុះជួបសំណេះសំណាលជាមួយប្រធាន អនុប្រធាន សាខាបក្សភូមិ នៅក្នុងសង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានបន្តអញ្ជើញជួប​សំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ  និងក្រុមការងារចុះជួយបក្សភូមិ ​ភូមិ ស្ថិតក្នុង សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីស្តាប់ពីសំណូមពរ និង បញ្ហាប្រឈម​នានា នៅ​មូល​ដ្ឋានផ្ទាល់ ដើម្បីត្រៀមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នា​ពេល​ខាងមុខ

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ជួបសំណេះសំណាលជាមួយមេក្រុមបក្សឃុំកោះស្តេច ,ឃុំព្រែកខ្សាច់ និងឃុំភ្ញីមាស នៃស្រុកគិរីសាគរ

ថ្ងៃសៅរ៍ ១៤ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកគិរីសាគរ បានរៀបចំពិធីសំណេះសំណាលជាមួយមេក្រុមបក្សឃុំកោះស្តេច ,ឃុំព្រែកខ្សាច់ និងឃុំភ្ញីមាស នៃស្រុកគិរីសាគរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកោះកុង ,ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានស្រុក និងឃុំ , ប្រធាន/អនុប្រធានគណបក្សស្រុក ,សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក , ប្រធានគណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្ស នៃឃុំទាំង៣ ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកគិរីសាគរ ខេត្តកោះកុង

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនីក្រុមហ៊ុន ថប ស៊ីលវើរ លីមីធីត ក្នុងស្រុកអូររាំងឪ ប្រមាណជាង៧០០នាក់

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមដំណើរដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកម្មករ កម្មការីនី និយោជិត ប្រមាណជាង ៧០០ នាក់ ដែលបម្រើការងារនៅសហគ្រាសធុនតូចកាត់ដេរសម្លៀកបំពាក់ ក្រុមហ៊ុនថប ស៊ីលវើរ លីមីធីត ស្ថិតនៅភូមិលេខ៥ ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ថ្មី​​ ក្នុង​ក្រុងកំពង់ចាម​ និង​អតីត​សកម្មជន​មកពី​គណបក្ស​នយោបាយ​នានា​ ក្នុង​ខេខេត្តកំពង់ចាម ចំនួន ១.៣០៣នាក់​

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្ស​មូលដ្ឋាន​ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និង​ជួបបញ្ហាផ្សេងៗ ជា​ពិសេសគឺ​ត្រូវ​ផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។​ ការ​ថ្លែង​បែប​នេះ​ក្នុងប្រកាស​បញ្ចូល​សមាជិក​គណបក្ស​ថ្មី​​ ក្នុង​ក្រុងកំពង់ចាម​ និង​អតីត​សកម្មជន​មកពី​គណបក្ស​នយោបាយ​នានា​ ក្នុង​ខេត្តកំពង់ចាម​ សរុប​ចំនួន​១៤០៩នាក់​​ នាព្រឹកថ្ងៃទី១៧ ខែមិថុនា​ ឆ្នាំ២០២៣​

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី ក្នុងវត្តតេជបារមីសិរីសុខារាម (វត្តតេជសុវណ្ណភូមិ) ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃសៅរ៍ ១៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ជាមច័ន្ទសោភ័ណ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ព្រះវិហារថ្មី ក្នុងវត្តតេជបារមីសិរីសុខារាម (វត្តតេជសុវណ្ណភូមិ) ស្ថិតនៅក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខាងសាកលវិទ្យាល័យសម្តេច ហេង សំរិន ត្បូងឃ្មុំ ចម្ងាយ ៥០០ ម

រដ្ឋបាលខេត្តប៉ៃលិន ធ្វើការបដិសេធច្រានចោលទាំងស្រុង រាល់ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន ជីវិត និងកីឡា Lives ដែលមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន

រដ្ឋបាលខេត្តប៉ៃលិន មានកិត្តិយស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបណ្តាញ ផ្សព្វផ្សាយទំនាក់ទំនងសង្គមទាំងអស់ជ្រាបថា៖ កន្លងមកក្រុមមេធាវីរដ្ឋបាលខេត្ត និងអ្នកនាំពាក្យរដ្ឋបាលខេត្តប៉ៃលិន បានស្រាយបំភ្លឺចំពោះសាធារណជន និងអង្គភាពសារព័ត៌មាន ជីវិត និងកីឡា Lives រួចរាល់ហើយ ជាក់ស្តែង អង្គភាពសារព័ត៌មានខាងលើនៅតែបន្តធ្វើការចុះផ្សាយរហូតដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ គឺបានចុះផ្សាយ ដល់វគ្គទី៨ លើគេហទំព័រហ្វេសប៊ុករបស់ខ្លួន ដែលមិនមានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមានការប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តប៉ៃលិន

លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ ឆ្លងរបាយការណ៍ និងលើកទិសដៅអនុវត្តសកម្មភាពបន្ត របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ទូទាំងខេត្ត

រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ វឌ្ឍនភាពការងារ ឆ្លងរបាយការណ៍ និងលើកទិសដៅអនុវត្តសកម្មភាពបន្ត របស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀន ទូទាំងខេត្ត

លោកជំទាវ បាន ស្រីមុំ និងក្រុមការងារ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី

រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ពុកម៉ែ បងប្អូន អាជីវកលក់ដូរក្នុងផ្សារសាមគ្គីខេត្តប៉ៃលិន ហៅផ្សារប៉ាហ៉ី