សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តម អ៉ី ឈាន ប៉ៃលិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤

ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៉ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តប៉ៃលិន អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងសំណេះសំណាលជាមួយអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

ថ្ងៃចន្ទ ១២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤​ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

លោកជំទាវ មិថុនា ភូថង អញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទជួបសំណេះសំណាល និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក សឹង ស៊ីណាត អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទជួបសំណេះសំណាល និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់លោក សឹង ស៊ីណាត អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់

អភិបាលខេត្តកំពង់ចាម​ អះអាងថា​ លទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ អនុវត្តន៍បាន ២៩១គម្រោង​ ខណៈ​សរុបការគាំទ្រ​ មាន​ចំនួន ៥១៧គម្រោង

អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា​ លទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ អនុវត្តន៍បាន ២៩១គម្រោង​ ខណៈ​សរុបការគាំទ្រ​ មាន​ចំនួន ៥១៧គម្រោង ថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំណែនាំស្តីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៥-២០២៧) និងផ្សព្វផ្សាយ សៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្តកំពង់ចាម​ នាព្រឹកថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២៤

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជន នគរបាល និងប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅដីសម្បទានសង្គមកិច្ច (ក្បែរច្រកទ្វារអន្តរជាតិត្រពាំងផ្លុង) ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ អតីតយុទ្ធជន នគរបាល និងប្រជាពលរដ្ឋក្រីក្រ ស្ថិតនៅដីសម្បទានសង្គមកិច្ច (ក្បែរច្រកទ្វារអន្តរជាតិត្រពាំងផ្លុង) ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តជោតនារាម

នាព្រឹក ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តជោតនារាម (ហៅវត្តពាមចក) ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ

អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ អនុក្រឹតលេខ​ ៣៧១​ អនក្រ.បក​ ស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ​សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ​ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩

ព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២០៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ​ អនុក្រឹតលេខ​ ៣៧១​ អនក្រ.បក​ ស្តីពីការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ​សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ​ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ដែលធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត ដោយមានការចូលរួមពីអភិបាលក្រុងស្រុកទាំង១០ និងលោក លោកស្រី មេឃុំ ចៅសង្កាត់ ស្មៀន ឃុំ សង្កាត់ទាំង១០៩ រួមទាំងអង្គភាពស្ថាប័នពាក់ព័ន្ធជាច្រើនទៀត

លោកជំទាវ មិថុនា ភូថង អញ្ជើញស្វាគមន៍ឯកឧត្តម ចាន់ សុីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងកិច្ចប្រជុំ​ដេីម្បី​ធ្វេី​ការ​អភិវឌ្ឍ​ន៍​បប្រភពទឹកឆៅ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ចាន់ សុីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងកិច្ចប្រជុំ​ដេីម្បី​ធ្វេី​ការ​អភិវឌ្ឍ​ន៍​បប្រភពទឹកឆៅ ក្នុងគោលបំណងទាញយកទឹកសាប​ មកបម្រេីសេចក្តីត្រូវការ​របស់ប្រជាពលរដ្ឋ​ ក្នុងខេត្តកោះកុង។ ស្ថិតនៅសាលប្រជុំ​ "ខ"​ សាលាខេត្តកោះកុង

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញពិនិត្យមើលការសាងសង់អាគារ មន្ទីរគណបក្សប្រជាជនកម្ពុជាខេត្ត

រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្ស​ប្រជាជន​កម្ពុជាខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញពិនិត្យមើល ការសាងសង់ អាគារ មន្ទីរគណបក្ស​ប្រជាជនកម្ពុជាខេត្ត ដែលស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

អភិបាលខេត្តប៉ៃលិន ស្នើដល់ក្រុមហ៊ុន ស៊ីភី ជួយទិញកសិផលរបស់កសិករក្នុងខេត្ត ឱ្យបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ

មានប្រសាសន៍លើកឡើងក្នុងឱកាសអនុញ្ញាតអោយតំណាងក្រុមហ៊ុន ស៊ីភី ខេមបូឌាចំកាត់ ប្រចាំ​ខេត្តប៉ៃលិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្ត នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាល​ខេត្តប៉ៃលិន បានមានប្រសាសន៍ស្នើដល់ក្រុមហ៊ុន ជួយទិញ​កសិផលពីប្រជាកសិករ​ក្នុង​ខេត្ត ដូចជា៖ ពោត និងដំឡូងមី អោយបានច្រើន និងមានតម្លៃសមរម្យទៅតាមទីផ្សារ