សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួមសម្ពោធឆ្លង សមិទ្ធិផលនានា និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តសុវណ្ណមាលី (ហៅវត្តទន្លេបិទ) ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នាព្រឹក ថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមសម្ពោធឆ្លង សមិទ្ធិផលនានា និងបុណ្យផ្កាប្រាក់សាមគ្គី នៅវត្តសុវណ្ណមាលី (ហៅវត្តទន្លេបិទ) ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាជាណាកម្ពុជា

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះពិនិត្យមើល និងលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែសរីរាង្គ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើល និងលើកទឹកចិត្តដល់ប្រជាកសិករដាំដុះបន្លែសរីរាង្គ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ ម៉េង វ៉ាន់ដានីន ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់

នាថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ

ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត​ប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ដើម្បីពង្រឹង​ប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវ៉ាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន

ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បាន​ស្នើ​ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ត្រូវយកចិត្តទុកដាក់ អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ផ្តល់កិច្ច​សហការ, ការគាំទ្រ និងការសម្របសម្រួលដល់ការបំពេញភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, អាជ្ញាធរ និងកងកម្លាំង​មាន​​សមត្ថកិច្ច សំដៅបម្រើប្រជាពលរដ្ឋឱ្យបានល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

សម្តេច ម៉ែន សំអន ស្នើគគណបក្សគ្រប់ថ្នាក់ត្រូវផ្សព្វផ្សាយ​ នូវសេចក្តីថ្លែងការណ៍ របស់ គ.ជ.ប និងសេចក្តី​ប្រកាស​ព័ត៌មាន របស់​ក្រសួងមហាផ្ទៃ​ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែងដល់អ្នកបោះឆ្នោត របស់គណបក្សភ្លើងទៀន ដើម្បី​សំដៅការពារសិទ្ធនៃអង្គបោះឆ្នោត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាល សមាជិក សមាជិកាមនៃអង្គបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី ៥ មកពី ស្រុកចន្ទ្រា និងក្រុងបាវិត នៅស្នាក់ការគណបក្សស្រុកចន្ទ្រា ព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

លោកជំទាវ មិថុនា ភូថង អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ដែលជាប់ព្រំ ដែនថៃ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ដែលជាប់ព្រំ ដែនថៃ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅមូលដ្ឋាន តំបន់ដីព្រៃលិចទឹកចំណុចក្របីក្រៀគ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងចុះសួរសុខទុក្ខកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅមូលដ្ឋាន តំបន់ដីព្រៃលិចទឹកចំណុចក្របីក្រៀគ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

អភិបាលខេត្តប៉ៃលិន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធិភាពការងារ បម្រើសេវាសាធារណៈនានាជូនប្រជាពលរដ្ឋ

ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ក្រុមប្រឹក្សាសង្កាត់ទាំង៤ ក្នុងក្រុងប៉ៃលិន ដើម្បីពង្រឹង​ប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវ៉ាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន

រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៦ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ព្រឹកថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន ដឹកនាំដោយលោកជំទាវ បាន ស្រីមុំ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៦ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន