នាព្រឹក ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យពុទ្ធាភិសេក សម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា នៅក្នុងវត្តជោតនារាម (ហៅវត្តពាមចក) ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ។









