សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះសួរសុខទុក្ខដល់កងកម្លាំងសមត្ថកិច្ចកំពុងឈរជើងប្រចាំការការពារទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក

នាព្រឹក ថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខេត្ត្ត ដឹកនាំក្រុមការងារថ្នាក់ខេត្ត ចុះសួរសុខទុក្ខដល់កងកម្លាំងសមត្ថកិច្ចកំពុងឈរជើងប្រចាំការការពារទប់ស្កាត់ និងការឈូសឆាយទន្រ្ទានយកដីព្រៃលិចទឹក ចាប់ពីចំណុចឃុំទីតាំងទី១៖ ឃុំក្របីក្រៀក (គ្រប់ដណ្តប់ ឃុំឈូក និងឃុំជំនីក), ទីតាំងទី២៖ តំបន់ពស់អំបែង (គ្រប់ដណ្តប់ឃុំទួលស្នួល), ទីតាំងទី៣៖ តំបន់ចម្ការចិន (គ្រប់ដណ្តប់ ឃុំ ប៉ើស១ ឃុំប៉ើស២ និងឃុំស្វាយ) និងទីតាំងទី៤៖ តំបន់ខ្នងព្រែក (គ្រប់ដណ្តប់ ឃុំក្រូចឆ្មារ ឃុំទ្រា និងឃុំព្រែកអាជី) ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

នាព្រឹក ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អមជាមួយឯកឧត្តម លោកជំទាវ នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈកម្មវិធី Zoom

សម្តេចភក្តី សាយ ឈុំ អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយសមាជិកក្រុមប្រឹក្សា ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ …

រសៀលថ្ងៃច័ន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ...

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាការងារព្រៃលិចទឹក នៅភូមិសាស្រ្តស្រុកក្រូចឆ្មារ

នាព្រឹក ថ្ងៃសៅរ៍ ទី២៧ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីដឹកនាំក្នុងកិច្ចប្រជុំពិភាក្សាការងារព្រៃលិចទឹក នៅភូមិសាស្រ្តស្រុកក្រូចឆ្មារ នៅសាលប្រជុំ "ក" សាលាខេត្តត្បូងឃ្មុំ

លោកជំទាវ មិថុនា ភូថង ដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តកាម៉ាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តកាម៉ាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ

លោកជំទាវ មិថុនា ភូថង ដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងជូនពរដល់ថ្នាក់ដឹកនាំខេត្តគៀនយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ

ឯកឧត្តមបណ្ឌិត ​ជាម​ ច័ន្ទសោភ័ណ និង​ឯកឧត្តម​ ស៊ាក​ ឡេង ដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៤ ​និងចូលឆ្នាំថ្មី ប្រណីជនជាតិ ចិន-វៀតណាម  នៅទីរួមខេត្តតៃនិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងរឹតចំណងសម្ព័ន្ធមេត្រីភាព រវាងខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តតៃនិញ​នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤​ ឯកឧត្តមបណ្ឌិត ​ជាម​ ច័ន្ទសោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង​ឯកឧត្តម​ ស៊ាក​ ឡេង​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ បានដឹកនាំប្រតិភូខេត្ត អញ្ជើញចូលរួមអបអសាទរឆ្នាំថ្មី ឆ្នាំសកល ២០២៤ ​និងចូលឆ្នាំថ្មី ប្រណីជនជាតិ ចិន-វៀតណាម ដែលប្រារព្ធធ្វើឡើងនៅទីរួមខេត្តតៃនិញនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

លោកជំទាវបណ្ឌិត បាន ស្រីមុំ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន

នៅសណ្ឋាគារសុខា រសៀលថ្ងៃទី២៣ ខែ​មករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ​២០២៤ របស់ក្រសួងព័ត៌មាន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះ​រាជា​ណាចក្រកម្ពុជា

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ស្តីពីត្រួតពិនិត្យដំណើរចេញ-ចូល របស់ពលករខ្មែរនៅខេត្តកោះកុង

នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញស្វាគមន៍ ឯកឧត្តម សំរិទ្ធ ឌី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ស្តីពីត្រួតពិនិត្យដំណើរចេញ-ចូល របស់ពលករខ្មែរនៅខេត្តកោះកុ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ដាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ