សុវណ្ណី ឡោ

សុវណ្ណី ឡោ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ឈុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី (ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨)

សាលាខេត្តត្បូងឃ្មុំ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឈុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឡុង ធាម ប្រធានស្ដីទីក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពី (ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ២០២៤ -២០២៨)

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ អញ្ជើញចូលរួម ក្នុងពិធីសម្ភោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតនៅភូមិ អញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ អញ្ជើញចូលរួម ក្នុងពិធីសម្ភោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តពោធិជ័យមង្គល (ហៅវត្តដំណាក់ចារ) ស្ថិតនៅភូមិ អញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោអធិបតីភាពឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ។

ពិធីបុណ្យឆ្លងមហាកុដិ​ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គួញដីសិរីសុខា​

ថ្ងៃសៅរ៍ ១៣ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបុណ្យឆ្លងមហាកុដិ​ និងសម្ពោធសមិទ្ធផលនានាក្នុងវត្តអង្គួញដីសិរីសុខា​ ស្ថិតក្នុងឃុំក្រឡា ស្រុកកំពង់សៀម​

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត​ ស្តីពីការផ្សព្វផ្សាយសភាពការណ៍ រួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលេីកទិសដៅការងារអនុវត្តបន្ត

នារសៀលថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគណបក្សខេត្ត​ ស្តីពីការផ្សព្វផ្សាយសភាពការណ៍ រួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងលេីកទិសដៅការងារអនុវត្តបន្ត

អភិបាលខេត្តកំពង់ចាម​ ​អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌន​ ជូន​ពលរដ្ឋខ្មែរ-ឥស្លាម ៣០០គ្រួសារ​ ​នៅ​ក្រុងកំពង់ចាម​

នារសៀលថ្ងៃទី​៥ ខែមេសា​ ឆ្នាំ​២០២៤​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល ននៃគណៈអភិបាលខេត្តកំពង់ចាម បាន​អញ្ជើញ​​ចែក​កញ្ចប់​អាហារ​ស្រាយបួស​ខែរ៉ម៉ាឌន ជូន​បងប្អូន​ប្រជាពលរដ្ឋ​សាសនិក​ខ្មែរ​ឥស្លាម​ ចំនួន​៣០០គ្រួសារ​ ដែលជាជំនួយរបស់អង្គការមូនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា​ នៅ​ភូមិ​រកា​ក្រោម​ សង្កាត់​សំបួរមាស​​ ក្រុងកំពង់ចាម​ ក្រោម​វត្តមាន​ ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ និង​ឯកឧត្តម សឹម​ សុខព្រី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ ជនបទ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ត្រូវបានប្រកាសទទួលស្គាល់ចូលកាន់តំណែងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ

ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ចូលកាន់តំណែង លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ជំនួសលោក ស៊ាក ឡេង ជាប់ជាសមាជិកព្រឹទ្ធសភា នៃកម្ពុជា

លោកយាយ លោកតាចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន

ព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហុក សុផល ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធាន​មូលនីធិ​ចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុម​ការងារមូល​នីធិ អញ្ជើញសំណេះសំណាល​សួរ​សុខ​ទុក្ខ ជាមួយ​លោកតា លោកតាចាស់ជរាគ្មានទីពឹង និងមាន​ជីវភាពខ្វះខាតទូទាំង​ខេត្ត​ប៉ៃលិន ដែលមក​ទទួល​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ពីក្រុមការងាររបស់មូលនិធិ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ បានអញ្ជើញអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយបានផ្តោតជាសំខាន់ទៅលើ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិ ជលផល ចោរកម្ម រួមទាំងអំពើជួញដូរគ្រឿងញៀន ការកាប់ទន្រ្ទានដីព្រៃលិចទឹកយកដីធ្វើជាកម្មសិទ្ធិ បទលើ្មសផ្សេងៗ និងការងារត្រៀមរៀបចំប្រារព្ធធ្វើពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលនឹងឈានមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ផងដែរ

លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤

រសៀលថ្ងៃទី២ មេសា ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំ២០២២~២០២៣ និងលើកទិសដៅការងារឆ្នាំសិក្សា២០២៤ ក្រោមប្រធានបទ “ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជើញចុះពិនិត្យបរិវេណតំបន់សម្រាប់ត្រៀមរៀបចំសង្រ្កានត្បូងឃ្មុំ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ

នាព្រឹក ថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យបរិវេណតំបន់សម្រាប់ត្រៀមរៀបចំសង្រ្កានត្បូងឃ្មុំ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ