សុវណ្ណី ឡោ

សុវណ្ណី ឡោ

ដើម្បីសម្រួលដល់ការធ្វើដំណើរត្រឡប់ទៅធ្វើការវិញ រដ្ឋបាលខេត្តប៉ៃលិនប្រកាសជូនដំណឹង រៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូន ដោយឥតគិតថ្លៃ

រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនដំណឹងដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ជាបុគ្គលិក កម្មករ និយោជិក សិស្ស និស្សិត អោយបានជ្រាបថា ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដើម្បីសម្រួលទុក្ខលំបាកក្នុងការធ្វើដំណើរត្រឡប់ពីខេត្តប៉ៃលិន ទៅបំពេញការងារ មុខរបររកស៊ី និងបំពេញការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលខេត្ត នឹងមានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូន ដោយឥតគិតថ្លៃឡើយ

ទិដ្ឋភាពថ្ងៃទី០២ នៃព្រឹត្តិការណ៍ សង្ក្រាន្តប៉ៃលិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤

ទិដ្ឋភាពថ្ងៃទី០២ នៃព្រឹត្តិការណ៍ សង្ក្រាន្តប៉ៃលិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤

ទិដ្ឋភាពថ្ងៃទី០២ នៃព្រឹត្តិការណ៍ សង្ក្រាន្តត្បូងឃ្មុំ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅរង្វង់មូលមុខសាលាខេត្តត្បូងឃ្មុំ

សូមជម្រាបថា: រដ្ឋបាលខេត្តត្បូងឃ្មុំ រៀបចំ សង្ក្រាន្តត្បូងឃ្មុំ រយៈពេល ៤ថ្ងៃ នៅថ្ងៃទី ១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរឆ្នាំថ្មី ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយជូនពលរដ្ឋ <<ក្រោមម្លប់សុខសន្តិភាព>> ក្រោមការដឹកនាំពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញប្រារព្ធពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម

ពិធីបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម បានប្រារព្ធឡើងនៅទីលានមុខសាលាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម“មហោទរាទេវី “

នារាត្រីថ្ងៃទី១៣  ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋ បានប្រារព្ធពិធីទទួលទេវតាឆ្នាំថ្មី ព្រះនាម“មហោទរាទេវី “ ស្ថិតនៅលើសួនស្មៅខាងមុខសាលាខេត្តកំពង់ចាម ដែលជាទីតាំងសង្រ្កាន្តធំ របស់កំពង់ចាម សម្រាប់ឆ្នាំ២០២៤នេះ

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីក្រុងពាលីសុំសេចក្តីសុខ សេចក្តីចម្រើន និងទទួលអំណរទេវតាសឆ្នាំថ្មី

នៅរាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តប៉ៃលិន បានធ្វើពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងទទួលអំណរទេវតាឆ្នាំថ្មី ស្ថិតក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងឯកឧត្តម លោកជំទាថវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ផងដែរ

ឯកឧត្តម អ៊ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រារព្ធពិធីបង្សកូល និងពូនភ្នំខ្សាច់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន

នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃវិរៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ប្រារព្ធពិធីបង្សកូល និងពូនភ្នំខ្សាច់ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន និងលោកជំទាវ បាន ស្រីមុំ អញ្ជើញដឹកនាំក្រុមការងារ អុជធូបសុំសេចក្តីសុខ សេចក្តីចម្រើន នៅតាមទីសក្ការៈគោរពបូជានានា ក្នុងខេត្ត និងត្រួតពិនិត្យពង្រឹងការងារទទួលខុសត្រូវតាមគោលដៅនីមួយៗ

ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំក្រុមការងារ អុជធូបសុំសេចក្តីសុខ សេចក្តីចម្រើន នៅតាមទីសក្ការៈគោរពបូជានានា ក្នុងខេត្ត និងត្រួតពិនិត្យពង្រឹងការងារទទួលខុសត្រូវតាមគោលដៅនីមួយៗ ដើម្បីរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សុខសុវត្ថិភាព ជូនភ្ញៀវជាតិ អន្តរជាតិ ដែលនឹងមកកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ខាងមុខនេះ

ឯកឧត្ដម អ៊ុន ចាន់ដា និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដឹកនាំមន្ត្រីរាជការ រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញប្រារព្ធពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខសប្បាយដល់ប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម