សុវណ្ណី ឡោ

សុវណ្ណី ឡោ

ប្រទេសឥណ្ឌានឹងនាំយកម្រេច និងរមៀតពីកម្ពុជាបន្ថែមទៀតចូលទីផ្សាររបស់ខ្លួន

តាមរយៈស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានព្យាយាមបង្កើនលទ្ធភាពក្នុងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជារួមមានម្រេច និងរមៀតបន្ថែមទៀតទៅកាន់ទីផ្សារក្នុងប្រទេសរបស់ខ្លួនតាមដែលអាចធ្វើទៅបាន។

ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សថ្មីមួយបន្ថែមទៀត ប៉ុន្តែត្រូវស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃជាមុន ដើម្បីទទួលបានសុពលភាពក្នុងការធ្វើសកម្មភាពនយោបាយ

ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាល នៅផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ឯកឧត្តម ហ៊ុន ម៉ាណែត ៖ នេះជាពេលដែលយើងត្រូវពង្រឹងស្មារតី ប្រកបដោយភាពស្មោះត្រង់ អង់អាចក្លាហាន ដើម្បីរួមកម្លាំងសាមគ្គីគ្នា បិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ

ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា សូមកងកម្លាំងគ្រប់ប្រភេទ មន្រ្តីរាជការ សង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងអស់ មានភាពម្ចាស់ការខ្លួនឯង ដោយទៅធ្វើការពិគ្រោះ ជាមួយមន្ត្រីសុខាភិបាល ប្រកបដោយភាពស្មោះត្រង់ អង់អាចក្លាហាន មិនមានការលាក់លៀម ឬអៀនខ្មាស់ បើមានអាការៈគួរសង្ស័យណាមួយកើតទ្បើង ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឈានដល់ការបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។ ពីព្រោះនេះជាដំណាក់កាលលំបាកដែលត្រូវការចូលរួមពីកងកម្លាំងប្រជាការពារ កងនគរបាលជាតិ កងរាជអាវុធហត្ថ បានចូលរួមយ៉ាងសកម្ម នៅក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន នៅក្នុងប្រតិបត្តិការគ្រប់គ្រងតំបន់ចត្តាទ្បីស័ក ក្នុងស្ថានការណ៍ចាំបាច់កើតទ្បើង ដែលទាមទារឲ្យមានកម្លាំងជំនួយបន្ថែម ក្នុងការការពារការបន្តឆ្លងរាលដាលទៅក្នុងសហគមន៍ និងសង្គមគ្រួសារ។

អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កត្រៀមបម្រុងថ្មីរបស់ខេត្ត នៅការដ្ឋានទី១០ ស្រុកក្រគរ

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងលោកជំទាវ ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យទីតាំងរៀបចំមណ្ឌលចត្តាឡីស័កបម្រុងថ្មី របស់រដ្ឋបាលខេត្ត ត្រៀមសម្រាប់ទទួលបងប្អូនពលករ ដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃ នៅចំណុចការដ្ឋានទី១០ ស្ថិតក្នុងឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

គ.ជ.ប ជូន​ដំណឹងពី​ការបរិច្ឆេទ នៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥​

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) នៅថ្ងៃទី១៥ ខែមីនា​ ឆ្នាំ​២០២១ បាន​ចេញសេចក្ដី​ជូន​ដំណឹង​មួយ​បញ្ជាក់​​​​ពីការបរិច្ឆេទ នៃការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹង​ប្រព្រឹត្តនៅថ្ងៃទី​០៥​ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ។

រដ្ឋបាលខេត្តកែប ចេញស្តីពីជូនដំណឹងពីការដាក់ប៉ុស្តិ៍ត្រួពិនិត្យការធ្វើដំណើរបស់ប្រជាពលរដ្ឋ មកពីក្រៅខេត្ត ចូលទឹកដីខេត្តកែប

រដ្ឋបាលខេត្តកែប បានចេញស្តីពីជូនដំណឹងពីការដាក់ប៉ុស្តិ៍ត្រួពិនិត្យការធ្វើដំណើរបស់ប្រជាពលរដ្ឋ មកពីក្រៅខេត្ត ចូលទឹកដីខេត្តកែប ដោយបានបញ្ជាក់ថា នឹងធ្វើការដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងគោលបំណងអនុវត្តវិធានការសុខាភិបាលសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមកពីក្រៅខេត្តចូលក្នុងភូមិសាស្រ្តខេត្តកែបចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ខេត្តរតនគិរី ប្រកាសផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ និងការជួបជុំជាលក្ខណៈប្រមូលផ្តុំ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តរតនគិរី ចេញជូនដំណឹងដល់សាធារណៈជន ដែលមានពិធីរៀបចំអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំតាមបែបពុទ្ធសាសនានានា ត្រូវផ្អាកជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ បង្ការ និងការពារជំងឺកូវីដ-១៩ កំពុងរាតត្បាតចូលក្នុងសហគមន៍។

រដ្ឋបាលស្រុកសំរោងខេត្តតាកែវ បង្ហាញបញ្ជីរាយនាមអ្នកពាក់ព័ន្ធ ជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៣៥៥នាក់ទៀត ក្នុងពិធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

រដ្ឋបាលស្រុកសំរោងខេត្តតាកែវ បង្ហាញបញ្ជីរាយនាមអ្នកពាក់ព័ន្ធ ជាមួយ បុគ្គលវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ និងអ្នកប៉ះពាល់ប្រយោលចំនួន ៣៥៥នាក់ទៀត ក្នុងពិធីមង្គលការកាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២១ នៅភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ

រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្អាកបណ្តោះអាសន្ន នូវកម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ លើសពី២០ឡើងទៅ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីរៀបចំ អាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានការប្រមូលផ្តុំមនុស្សលើសពី២០នាក់ឡើងទៅ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងសារជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រ ខេត្តត្បូងឃ្មុំ។

ខេត្តតាកែវគ្រោងសាងសង់រូបសំណាកបង្កង និងពងទាកូន ជាផលិតផលសក្តានុពល ឱ្យលេចជារូបរាងឆាប់ៗនេះ

គ្រប់គ្នាប្រាកដជាស្គាល់រួចមកហើយ អំពីខេត្តតាកែវ ដែលជាខេត្ដមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ខាងលិចជាប់នឹងខេត្តកំពត ភាគពាយ័ព្យជាប់នឹងខេត្តកំពង់ស្ពឺ ខាងជើងនិងខាងកើតជាប់ខេត្តកណ្ដាល និងភាគខាងត្បូងជាប់ជាមួយព្រំដែនអន្ដរជាតិប្រទេសវៀតណាម។