រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្អាកបណ្តោះអាសន្ន នូវកម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីជប់លៀង និងការជួបជុំផ្សេងៗ លើសពី២០ឡើងទៅ

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីរៀបចំ អាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានការប្រមូលផ្តុំមនុស្សលើសពី២០នាក់ឡើងទៅ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងសារជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រ ខេត្តត្បូងឃ្មុំ។

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានសម្រេចឲ្យផ្អាកជាបណ្តោះអាសន្ន នូវកម្មវិធីរៀបចំ អាពាហ៍ពិពាហ៍ ពិធីជប់លៀង និងពិធីជួបជុំផ្សេងៗ ដែលមានការប្រមូលផ្តុំមនុស្សលើសពី២០នាក់ឡើងទៅ ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះតទៅ រហូតមានការជូនដំណឹងសារជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រ ខេត្តត្បូងឃ្មុំ។

នេះបើយោងតាមរយៈលិខិតរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ផ្ញើទៅកាន់អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ ដែលវិទ្យុជាតិកម្ពុជា ទទួលបាននៅព្រឹកថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០២១នេះ។

បន្ថែមពីលើនោះ ខ្លឹមសារនៅក្នុងលិខិត ក៏បានណែនាំឲ្យអភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់ ត្រូវបន្តណែនាំដល់បងប្អូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និង តាម វិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តន៍ ៣កុំ ៣ការពារ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងគ្មានកូវីដ-១៩៕

Leave a Reply