សុវណ្ណី ឡោ

សុវណ្ណី ឡោ

អភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ក្នុងពិធីសំណេះសំណាល ជាមួយគ្រួសារក្រីក្រ និងព្រះសង្ឃ យាយជី តាជី នៅវត្តកណ្តាល

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងថា ឯកឧត្តម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ តែងតែគិតគូរពីជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ឯកឧត្តមតែងតែពាំនាំនូវគ្រឿងឧបភោគបរិភោគ ដើម្បីចែកជូនបងប្អូន ដែលមានជីវភាពខ្វះខាត ទោះជាការឧបត្ថម្ភមិនសមស្របទៅនឹងតម្រូវការ

អភិបាលខេត្តកែប បើកកិច្ចប្រជុំត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រឡាច

ព្រឹកថ្ងៃចន្ទ ១២កើត  ខែផល្គុន  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូនឹងថ្ងៃទី១៤ ខែមីនា  ឆ្នាំ២០២២ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិថ្មី និងសមិទ្ធផលនានា ក្នុងវត្តកំពង់ត្រឡាច ស្ថិតភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ។

អភិបាលខេត្តមណ្ឌលគីរី និងប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តមណ្ឌលគិរី

នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម ថង សាវុន អភិបាល នៃគណ:ខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២

ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ អញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅវត្តឧត្តមព្រៃធំ ស្ថិតនៅឃុំស្មោងត្បូង ស្រុកកំចាយមារ

នាថ្ងៃពុធ ទី២៣ ខែមិនា ឆ្នាំ២០២២​ ឯកឧត្តម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ និងលោកជំទាវ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីឆ្លងសាលាភត្ត និងសមិទ្ធផលនានា នៅវត្តឧត្តមព្រៃធំ ស្ថិតនៅឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ចិនបន្ទោសអាមេរិកថា ជាអ្នករំលោភសិទ្ធិមនុស្សធំបំផុតក្នុងពិភពលោក

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចោទប្រកាន់អាមេរិកថា បានលាបពណ៌ចិន,  គាបសង្កត់មន្ត្រីចិនដោយគ្មានហេតុផល,  បំពានច្បាប់អន្តរជាតិ និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាឱ្យប្រកាន់ខ្ជាប់ជំហរ ប្រឆាំងការ ឈ្លានពានលើប្រទេសអ៊ុយក្រែន ក្នុងការបោះឆ្នោតជាអន្តរជាតិ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឱ្យមន្រ្តីទូត និងមន្រ្តី តំណាងកម្ពុជានានាប្រកាន់ខ្ជាប់គោលជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពាន លើប្រទេសអ៊ុយក្រែន ជាការរំលោភបំពានពីសំណាក់ ប្រទេសខ្លាំងទៅលើប្រទេសទន់ខ្សោយ ដែលធ្វើឱ្យមានទម្លាប់មិនល្អ នៅលើពិភពលោក។

សម្ដេចនាយករដ្ឋមន្ត្រី ច្រានចោលនូវការផ្តល់យោបល់ឱ្យលុបស្ពាន និងព្រែកខ្លះ ពេលស្ថាបនា ឬស្តារឡើងវិញផ្លូវជាតិនានា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសច្រានចោលចំពោះការផ្តល់យោបល់ទាំងឡាយឱ្យលុបស្ពាន និងព្រែកខ្លះ ពេលស្ថាបនា ឬស្តារឡើងវិញនូវផ្លូវជាតិនានា ដោយសម្តេចបញ្ជាក់ថា ការធ្វើបែបនេះ នឹងនាំឱ្យចាល់ចរន្តទឹក លិចលង់ នារដូវវស្សា ឬពេលទឹកឡើង។ សម្ដេចថ្លែងបែបនេះនៅក្នុងពិធីម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នាព្រឹកកថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ត្រូវចេះសហការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងក្នុងពិធី និងសិក្ខាសាលាស្តីពី «ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៌មាន» ថា មន្ត្រីរាជការកុំយកអ្នកកាសែតធ្វើជាសត្រូវ ពេលមានការសួរនាំពីអ្នកសារព័ត៌មាន ពោលត្រូវរួមសហការគ្នាក្នុងការផ្តល់ព័ត៌មានជូនគ្នាទៅវិញទៅមក ទើបព័ត៌មានមានភាពជោគជ័យ និងសុក្រិត្យ។

សម្តេច ស ខេង ផ្តាំផ្ញើដល់គណបក្សនយោបាយទាំងអស់កុំនិយាយបំភ្លើសឬបង្ខូចឈ្មោះចំពោះបញ្ហាអ្វីដែលមិនពិតនៅកម្ពុជា ខណៈកម្ពុជា មានការរីកចម្រើន និងសុខសន្តិភាព

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់គណបក្សនយោបាយទាំងអស់ កុំនិយាយបំភ្លើស ឬបង្ខូចឈ្មោះ ចំពោះបញ្ហាអ្វីដែលមិនពិត នៅកម្ពុជា ខណៈកម្ពុជាមានការរីកចម្រើន និងសុខសន្ដិភាព។

សម្ដេចក្រឡាហោម ស ខេង អំពាវនាវដល់អាណាព្យាបាលកុំឱ្យពឹងផ្អែកទាំងស្រុងលើសមត្ថកិច្ចពេក សូមចូលរួមយកចិត្តទុកដាក់លើកូនចៅរបស់ខ្លួនជៀសឱ្យឆ្ងាយពីគ្រឿងញៀន

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ កុំឱ្យពឹងផ្អែកទាំងស្រុងលើសមត្ថកិច្ច ឬសាលារៀនពេក ត្រូវចូលរួមយកចិត្តទុកដាក់លើកូនចៅរបស់ខ្លួន ដើម្បីឱ្យពួកគាត់ជៀសឆ្ងាយពីគ្រឿងញៀន។