ចិនបន្ទោសអាមេរិកថា ជាអ្នករំលោភសិទ្ធិមនុស្សធំបំផុតក្នុងពិភពលោក

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចោទប្រកាន់អាមេរិកថា បានលាបពណ៌ចិន,  គាបសង្កត់មន្ត្រីចិនដោយគ្មានហេតុផល,  បំពានច្បាប់អន្តរជាតិ និងការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ 

លោក Wang បានអះអាងថា ទីក្រុងប៉េកាំងនឹងសងសឹកជាមួយវិធានការឆ្លើយតបទៅវិញទៅមក ប្រសិនបើសហរដ្ឋអាមេរិកមិនលុបចោលទណ្ឌកម្មរបស់ខ្លួនភ្លាមៗទេនោះ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន  បានចោទប្រកាន់រដ្ឋាភិបាលចិនថា បានប្រព្រឹត្ត “អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ” ទៅលើជនជាតិ អ៊ុយហ្គ័រ (Uyghurs)  ដែលជាជនជាតិដើមភាគតិចមូស្លីមរស់នៅក្នុងតំបន់  ស៊ិនជាំង  ភាគពាយ័ព្យរបស់ប្រទេសចិន។  លោក ប្លីងគែន បន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានដាក់មន្រ្តីចិនទៅក្នុងបញ្ជីខ្មៅ ដែលខ្លួនបាននិយាយថា មានកំហុសលើការរំលោភសិទ្ធិមនុស្ស៕ 

Leave a Reply