សុវណ្ណី ឡោ

សុវណ្ណី ឡោ

ក្រសួងពាណិជ្ជកម្ពុកម្ម កំពុងពិនិត្យលទ្ធភាព បង្កើតសភាពាណិជ្ជកម្ម សម្រាប់ខេត្តកែប
———————
នៅក្នុងកិច្ចប្រជុំ រវាងប្រតិភូក្រសួងពាណិជ្ជកម្ម ជាមួយរដ្ឋបាលខេត្តកែប និងអង្គភាពពាក់ព័ន្ធ ក្នុងខេត្ត នាសាលប្រជុំសាលាខេត្តកែបកាលព្រីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្ម ដែលមានឯកឧត្តម ម៉ៅ បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រុញដល់រដ្ឋបាលខេត្តកែប និងអង្គភាពពាក់ព័ន្ធសិក្សាពិនិត្យលទ្ធភាព ក្នុងការបង្កើតសភាពាណិជ្ជកម្មមណ្ឌលខេត្តកែប និងផ្សព្វផ្សាយ យន្តការភាពជាដៃគូរ រវាងរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មខេត្ត ។

នៅក្នុងកិច្ចប្រជុំនោះ លោក វ៉ៅ សុខា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ស្វាគមដោយ គូសបញ្ជាក់ថា កន្លងមក រដ្ឋបាលខេត្តកែប បានយកចិត្តទុកដាកអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីបង្កើតបរិយាកាសល្អ សម្រាប់ការធ្វើសកម្មភាពពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំង ជម្រុញការតាមដាន ស្ថានភាពថ្លៃទំនិញសំខាន់ៗ សម្រាប់បំរើអោយជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងធ្វើរបាយការណ៍ជូនថ្នាក់ជាតិ ដើម្បីជាមូលដ្ឋាន តាមដាន វិភាគ វាយតម្លៃ និងមានវិធានការទប់ស្កាត់ អតិផរណាក្នុងករណីចាំបាច់ ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត

នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាល និងសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត។

ក្រសួងមហាផ្ទៃ ប្រកាសព័ត៌មាន ស្តីពីលទ្ធផលសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ

ក្រសួងមហាផ្ទៃ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូ ZOOM នៅវេលាម៉ោង០៨:៣០ នាទីព្រឹក នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានអ្នកចូលរួមសរុប ចំនួន ៣៧៧រូប រួមមាន មន្ត្រីជំនាញ នៃអង្គភាពពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងតំណាងមកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន១៤៧ផងដែរ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ទទួលជួបឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដើម្បីពិភាក្សាការងារ

ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង។

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ជប៉ុនផ្តល់ជំនួយឥតសំណងសម្រាប់សាងសង់ប្រព័ន្ធទឹកស្អាត សហគមន៍ រាំងខ្វាវ ស្រុកភ្នំក្រវាញ មានតម្លៃជាង១០ម៉ឺនដុល្លារ

ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក KURIBAYASHI Takanori លេខាធិការ នៃស្ថានទូតជប៉ុន ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការប្រព័ន្ធទឹកស្អាត សហគមន៍រាំងខ្វាវ ដែលមានតម្លៃជាង ១០ម៉ឺនដុល្លារ ក្រោមជំនួយឥតសំណងរបស់ប្រទេសជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ (KUSANONE) តាមរយៈអង្គការជីវិតថ្លៃថ្នូរ។

ឯកឧត្តម ជាវ តាយ និងឯកឧត្តម ម៉ក់ រ៉ា អញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់បន្ទាយដី ប្រមាណ៥០០នាក់

ឯកឧត្តម ជាវ តាយ សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងពោធិ៍សាត់ និងជាអភិបាលនៃគណ:អភិបាលខេត្ត និងឯកឧត្តម ម៉ក់ រ៉ា អនុប្រធានគណ:កម្មាធិការគណបក្សខេត្ត ប្រធានគណ:ប្រចាំការ និងជាប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយ ជូនដល់សមាជិក សមាជិកា ក្រុមបក្ស ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រមាណ៥០០នាក់។

ឯកឧត្តម សយ សុខាន់ និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C

នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារ ក្រុមបច្ចេកទេសអំពីលទ្ធភាពស្ដារ និងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងលំដាប់ថ្នាក់ 4C។

ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីកិច្ចសហប្រតិបតិ្តការរវាង ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសួយនីង សាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចំងាយ ស្តីពីកិច្ចសហប្រតិបតិ្តការ រវាង ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា និងទីក្រុងសួយនីង សាធារណរដ្ឋប្រជាមានិតចិននៅសាលប្រជុំគណៈអភិបាល។

អភិបាលខេត្តមណ្ឌលគីរី ដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព និងរៀបចំផែនការចុះជួយក្រុង-ស្រុក ឃុំ-សង្កាត់ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

នៅរសៀលថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងរៀបចំផែនការចុះជួយក្រុង-ស្រុក ឃុំ-សង្កាត់ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤