អភិបាលខេត្តត្បូងឃ្មុំ៖ ប្រកាសផ្ដល់កន្លែងស្នាក់នៅ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងបាក់ឌុបនៅទូទាំងខេត្ត

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសពីការផ្ដល់ជូនកន្លែងស្នាក់នៅ​ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នៅទូទាំងខេត្ត

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រកាសពីការផ្ដល់ជូនកន្លែងស្នាក់នៅ​ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ នៅទូទាំងខេត្ត។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា «ដើម្បីសម្រួលដល់សិស្សានុសិស្ស និងអាណាព្យាបាល រដ្ឋបាលខេត្តត្បូងឃ្មុំ សូមប្រកាសផ្ដល់ជូនកន្លែងស្នាក់ និងផ្ញើរកង់ម៉ូតូដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្ត។ ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡងសរុបចំនួន៤,៨៧៦នាក់ ស្រីចំនួន២,៧៦១នាក់»។

បើតាមឯកឧត្តមបណ្ឌិតអភិបាលខេត្ត ទីតាំងដែលផ្ដល់ជូនការស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងនោះរួមមាន ក្រុងសួង មានដូចជា៖ សំណាក់នៅក្រុងសួង៖ ១.ផ្ទះសំណាក់ផ្សារសួង២ ២.ផ្ទះសំណាក់ភ្នំមាស ៣.ផ្ទះសំណាក់ សុខ លាភ ៤.ផ្ទះសំណាក់ ៦៦៦ ៥. ផ្ទះសំណាក់ ៣៣៣ ៦.ផ្ទះសំណាក់ អប្សរា ៧.ផ្ទះសំណាក់ អ៊ាត អ៊ន់ ៨.ផ្ទះសំណាក់ សំណាង រាត្រី ៩.ផ្ទះសំណាក់ បាយ័ន ១០.ផ្ទះសំណាក់ ចែ លី និង ១១.ផ្ទះសំណាក់ យូ ឡុង (សរុបចំនួន១១ផ្ទះសំណាក់)។ ផ្ទះសំណាក់នៅស្រុកត្បូងឃ្មុំ៖ ១.ព្រះសំណាក់ ពន្លឺ ចន្ទ ២.ផ្ទះសំណាក់ រស្មីនារី ៣.ផ្ទះសំណាក់ កូលាប ត្បូងឃ្មុំ ៤.ផ្ទះសំណាក់ នាគពីរ ៥.ផ្ទះសំណាក់ សុចរិតមហាឧត្តម ៦.ផ្ទះសំណាក់ គីម ប៉ ៧.ផ្ទះសំណាក់ មហា លាភ ៨. ផ្ទះសំណាក់ ខុម សីលា ៩.ផ្ទះសំណាក់ WiFi ១០. ផ្ទះសំណាក់ សុវណ្ណភូមិត្បូងឃ្មុំ ១១.ផ្ទះសំណាក់ រាត្រីចាំការថ្ម និង ១២.ផ្ទះសំណាក់ មាន ហេង (សរុបចំនួន១២ផ្ទះសំណាក់)។ ក្រៅពីផ្ទះសំណាក់ខាងលើ រដ្ឋបាលខេត្តខេត្តត្បូងឃ្មុំ ពុំទទួលខុសត្រូវឡើយ។ បន្ថែមពីនេះការទទួលផ្ញើកង់ ម៉ូតូ ក៏មិនគិតថ្លៃដូចគ្នាផងដែរ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធត្រូវចុះទៅណែនាំ និងធ្វើកិច្ចសន្យាឲ្យផ្អាកដំណើរចំពោះអាជីវកម្មថតចំលង ដែលនៅជិតមណ្ឌលប្រឡងរយៈពេល២ថ្ងៃនៃការប្រឡង និងបានណែនាំដល់មន្ទីរសុខាភិបាល អាជ្ញាធមានសមត្ថកិច្ចត្រូវត្រៀមគ្រូពេទ្យ ថ្នាំសង្កូវ រថយន្តសង្រ្គោះបន្ទាន់ និងត្រៀមកំលាំងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់នៅថ្ងៃប្រឡងឲ្យបានល្អប្រសើរ។

សូមរំលឹកថាកាលពីឆ្នាំសិក្សាចាស់ ២០២០-២០២១ រដ្ឋបាលខេត្តត្បូងឃ្មុំធ្លាប់បានផ្ដល់ជូនបេក្ខជនប្រឡងសញ្ញាបត្របាក់ឌុប ទាំងអស់នៅទូទាំងខេត្តសម្រាប់កន្លែងស្នាក់ និងផ្ញើរកង់ម៉ូតូដោយឥតគិតថ្លៃម្តងរួចទៅហើយ នេះជាលើកទី២​ ហើយដែលលោកបណ្ឌិត អភិបាលខេត្ត តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ទៅលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យអប់រំ។

ចំពោះខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងមានចំនួន ០៩ មណ្ឌល ដោយក្នុងនោះថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល និងមានបន្ទប់ប្រឡងចំនួន ១៩៦ បន្ទប់៕

Leave a Reply