ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីចែកពូជដំណាំដំឡូងបារាំង ដល់កសិករចំនួន ១២គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានពូជដំឡូងបារាំងចំនួន ១៥០០គ្រាប់ ដែលប្រព្រឹត្តទៅនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ក្នុងពិធីនោះដែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សាយ ម៉េងគីម អភិបាលរងខេត្ត លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហភាពហព័ន្ធយុវជនកម្ពុជាខេត្តជាច្រើនរូប។
នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត និងសហការី បានចុះពិនិត្យដំណាំបន្លែជាច្រើនមុខ របស់កសិករឈ្មោះ ភិន ផន ផងដែរ៕







