រដ្ឋបាលខេត្តប៉ៃលិន ទទួលអំណោយភេសជ្ជៈចំនួន ១០០០កេស ពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី លីមីធីត

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន អញ្ជើញទទួលអំណោយភេសជ្ជៈគ្រុឌ ចំនួន ១០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited)

ប៉ៃលិន៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាន អញ្ជើញទទួលអំណោយភេសជ្ជៈគ្រុឌ ចំនួន ១០០០កេស ពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited)។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលជាក្រុមហ៊ុន ដែលវិនិយោគដោយជនជាតិខ្មែរ ១០០%  និងជាក្រុមហ៊ុនដែលបានកៀរគរទុនវិនិយោគក្នុងអំឡុងពេលដ៏លំបាកនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយមិនមានការរាថយ ហើយសម្រេចបាននូវការសាងសង់ និងរៀបចំដំណើរការបានយ៉ាងឆាប់រហ័ស នេះគឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការជឿជាក់លើប្រសិទ្ធភាព នៃការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ។

លោកជំទាវអភិបាលខេត្ត តំណាងឱ្យរដ្ឋបាលខេត្ត និង ប្រជាជននៅខេត្តប៉ៃលិនទាំងមូលសូមថ្លែងអំណរគុណ នូវទឹកចិត្ដដ៏ស្មោះសររបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី លីមីធីត (Vattanac Brewery Limited) ដែលបានឧបត្ថម្ភភេសជ្ជៈគ្រុឌចំនួន ១០០០កេស ដល់រដ្ឋបាលខេត្តប៉ៃលិន ព្រមទាំងបានជូនពរ ដល់អ្នកឧកញ៉ា ព្រមទាំងសហការី ឱ្យជួបប្រទះនូវពុទ្ធពរទាំង ៤ ប្រការជៀស ផុត ពីជម្ងឺកូវីដ-១៩ និងកាន់តែជោគជ័យក្នុង អាជីវកម្មបន្ថែម ទៀត។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍សង្ឃឹម និងជឿជាក់ថា៖ សប្បុរសជន ក្រុមហ៊ុន សហគ្រាស និងរោងចក្រនានា នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីចូលរួមលើកកម្ពស់វិស័យមនុស្សធម៌ក្នុងខេត្ត ជាពិសេស ការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ ផងដែរ ដែលសកម្មភាពទាំងនេះជាសិល្បៈនៃការចែករំលែក និងបានបញ្ជាក់ពីទឹកចិត្តដ៏សប្បុរធម៌របស់សប្បុរសជន ក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ។

Leave a Reply