នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខបងប្អូនអាជីវករ និងពនិត្យវឌ្ឍនភាព នៃការសាងសង់ដំបូលផ្សារធំ កំពង់ចាម ដែលសំណង់ខាងលើសម្រេចការសាងសង់រួចរាល់ ១០០ភាគរយ ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។
ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត ក៏បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំ និងបាននាំយកនូវថវិកាឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ជូនដល់បងប្អូនម៉ូតូឌុប ចាស់ជរា និងកុមារកំព្រាជាច្រើនអ្នកផងដែរ។
ឯកឧត្តម អភិបាលខេត្តក៏បានស្នើដល់បងប្អូនអាជីវករ និងអ្នកចូលរួមទាំងអស់ សូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា។