ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ជាក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកមេមត់
ស្នាក់ការគណបក្សប្រជាជនស្រុកមេមត់ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ជួបសំណេះសំណាលជាមួយអង្គបោះឆ្នោត ជាក្រុមប្រឹក្សាឃុំ ក្នុងមុខតំណែងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងស្រុកមេមត់ សម្រាប់ការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤