គណៈកម្មាធិការគណបក្ស ក្រុងតាខ្មៅ បើកវគ្គបណ្តុះបណ្តាលនយោបាយ និងច្បាប់ បទប្បបញ្ញត្តិ នីតិវិធីបោះឆ្នោតជូនភ្នាក់ងារគណបក្ស​សង្កាត់កំពង់សំណាញ់ និងភ្នាក់ងារគណបក្សសង្កាត់តាខ្មៅ

ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការគណបក្ស ក្រុងតាខ្មៅ បានអញ្ជើញចូលរួមជាគណៈអធិបតី និងជាអ្នកស្របសម្រួល បើកវគ្គបណ្តុះបណ្តាលនយោបាយ និងច្បាប់ បទប្បបញ្ញត្តិ នីតិវិធីបោះឆ្នោតជូនភ្នាក់ងារគណបក្ស​សង្កាត់កំពង់សំណាញ់ និងភ្នាក់ងារគណបក្សសង្កាត់តាខ្មៅ មានសិក្ខាកាមចូលរួមសរុប១០០នាក់ នៅទីស្នាក់ការគណបក្សសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ

គជបចេញសេចក្តីជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

គជបចេញសេចក្តីជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតតាមឃុំ សង្កាត់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

លោក ហាក់ ឡេង ដឹកនាំក្រុមការងារ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ នាំអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចុះចែកមួកសុវត្ថិភាព ចំនួន ១២៩មួក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារគ្រប់គ្រងសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អ.ម.ត ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងសិស្ស-និស្សិត សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអាជ្ញាធរសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានចុះចែកមួកសុវត្ថិភាព ចំនួន ១២៩មួក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋប្រកបរបររត់ម៉ូតូឌុប នៅសាលាសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ  ខេត្តកោះកុង

រដ្ឋសភាបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣

រដ្ឋសភាបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣

ឯកឧត្តមបណ្ឌិត​ ជាម​ ច័នសោភ័ណ អញ្ជើញជាអធិបតី ប្រារព្ធពិធីព្រះរាជពិធីបុណ្យចម្រេីនព្រជន្ម​ សម្ដេចព្រះមហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសិរីភាព​ សេចក្ដីថ្លៃថ្នូរ​ និងសុភមង្គល​ និងជួបសំណេះសំណាល​ ជាមួយប្រជាពលរដ្ឋចំនួន​១.៥០០នាក់

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជាខេត្តសហការជាមួយ រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីព្រះរាជពិធីបុណ្យចម្រេីនព្រជន្ម​ សម្ដេចព្រះមហាក្សត្រី​ នរោត្ដម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសិរីភាព​ សេចក្ដីថ្លៃថ្នូរ​ និងសុភមង្គល​ និងជួបសំណេះសំណាល​ ជាមួយប្រជាពលរដ្ឋចំនួន​១.៥០០នាក់​ ក្រោមអធិបតីភាព​ ឯកឧត្តមបណ្ឌិត​ ជាម​ ច័នសោភ័ណ​ ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា​ ខេត្ដត្បូងឃ្មុំ​ និងលោកជំទាវ ស្ថិតនៅវត្ដអង្គរក្នុង(ហ្លូងព្រះស្ដេចកន)ភូមិអង្គរក្នុង​ ឃុំដូនតី​ ស្រុកពញាក្រែក​ ខេត្ដត្បូងឃ្មុំ

សេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

សេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ៖ “កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស”

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ៖ “កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស”

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងនិត្តិកាលទី៧ ឆ្នាំ២០២៣ និងបូកសរុបរបាយការណ៍របស់ក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម

នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការបក្សប្រជាជនខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងនិត្តិកាលទី៧ ឆ្នាំ២០២៣ និងបូកសរុបរបាយការណ៍របស់ក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយមេក្រុមបក្សឃុំអណ្តូងទឹក ,ឃុំតានូន ,ឃុំកណ្តោល និងថ្មស នៃស្រុកបូទុមសាគរ

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកបូទុមសាគរ បានរៀបចំពិធីសំណេះសំណាលជាមួយមេក្រុមបក្សឃុំអណ្តូងទឹក ,ឃុំតានូន ,ឃុំកណ្តោល និងថ្មស នៃស្រុកបូទុមសាគរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកោះកុង ,ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានស្រុក និងឃុំ , ប្រធាន/អនុប្រធានគណបក្សស្រុក ,សមាជិកអចិន្រ្តៃយ៍គណបក្សស្រុក , ប្រធានគណបក្សឃុំ សាខាបក្សភូមិ និងមេក្រុមបក្ស នៃឃុំទាំង៤ ដែលរៀបចំធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបូទុមសាគរខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី សំណេះសំណាលជាមួយមេក្រុមបក្សសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង នៃក្រុងខេមរភូមិន្ទ

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងខេមរភូមិន្ទ បានរៀបចំពិធីសំណេះសំណាលជាមួយមេក្រុមបក្សសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ និងសង្កាត់ស្ទឹងវែង នៃក្រុងខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រីជាបេក្ខជនតំណាងរាស្ត្រមណ្ឌលកោះកុង ,ប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុង និងសង្កាត់ , ប្រធាន/អនុប្រធានគណបក្សក្រុង ,សមាជិកអចិន្រ្តៃយ៍គណបក្សក្រុង , ប្រធានគណបក្សសង្កាត់ សាខាបក្សភូមិ និងមេក្រុមបក្ស នៃសង្កាត់ទាំង៣ ដែលរៀបចំធ្វើឡើងនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង